ក្រុងព្រះសីហនុ ដាក់ប្រព័ន្ធកាមេរ៉ា Fixed Angle នៅតាមដងផ្លូវ លើបង្គោលភ្លើងស្តុប ដើម្បី...
-

នៅក្រុងព្រះសីហនុកាន់តែមានការទាក់ទាញ និងស្រស់ស្អាតប្លែកភ្នែកបន្តិចម្តងៗ ក្រោមការដឹកនាំ យ៉ាងចិត្តទុកដាក់របស់មន្រ្តី ដែលពោលពេលទៅដោយ ភាពឆ្លាតវៃ និងពូកែ ធ្វើឲ្យមានការកែប្រែមុខមាត់យ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានខែមកនេះ ។

បន្ទាប់ពីបានរៀបចំសណ្តាប់ធ្នាប់បានយ៉ាងល្អ សម្រាប់ក្រុងមួយនេះហើយនោះ ពេលនេះ ក្រុងព្រះសីហនុ បានបំពាក់កាមេរ៉ាតាមដងផ្លូវជាតិ ដើម្បីតាមដាន និង ពិនិត្យការធ្វើចរាចរណ៍លើដងផ្លូវ ឬមានបញ្ហាអ្វីចោទមួយនោះ សមត្ថកិច្ចយើងនឹងធ្វើការស្រាវជ្រាវបានលឿន។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ប្រជាជនខេត្តព្រះសីហនុ បានបង្ហោះសារថា "ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ត្រូវបានចាប់ផ្ដើមដំឡើងលើផ្លូវសំខាន់ៗ ក្នុងក្រុងព្រះសីហនុ សម្រាប់ពិនិត្យការធ្វើចរាចរណ៍លើដងផ្លូវ

ការបំពាក់កាមេរ៉ាសុវត្ថិភាព និងអំពូលភ្លើងបំភ្លឺផ្លូវ នៅតាមដងវិថីឯករាជ្យ លេខ១០០ ។ ការរៀបចំនេះដើម្បីរក្សាបាននូវសុវត្ថិភាព និងការត្រួតពិនិត្យការធ្វើចរាចរណ៍ នៅតាមដងផ្លូវ អមជាមួយនឹងកាមេរ៉ា Fixed Angle សម្រាប់ពិនិត្យចរាចរណ៍តាមទីតាំងភ្លើងស្តុប និងដងផ្លូវ។

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ