កើតទើបបានប៉ុន្មានថ្ងៃសោះ កូនប្រុសពេជ្រ សូលីកា មើលទៅកាន់តែគួរឲ្យក្នាញ់ មុខមាត់ស្អាតមិនចាញ់ម៉ាក់ៗទេ
ស៊ីហៀង
-

ភ្នំពេញ៖ ដូចដែលប្រិយមិត្តអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានជ្រាបថា​​ កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រី សំលេងផ្អែម អ្នកនាង ពេជ្រ សូលីកា ដែលទើបតែសម្រាលបានកូនប្រុសម្នាក់ មានមុខមាត់គួរឲ្យក្នាញ់ ធ្វើឲ្យមហាជនកាន់តែចាប់អាមរ្មណ៍ទៅលើមុខមាត់ របស់ក្មួយប្រុសម្នាក់នេះខ្លាំងឡើង។

មុខមាត់ដ៏គួរឲ្យក្នាញ់ និងគួរឲ្យស្រលាញ់បែបនេះ មើលទៅកាត់ទៅរកម៉ាក់ៗហើយ ព្រោះថាម៉ាក់ៗស្រស់ស្អាត និងធ្វើឲ្យមនុស្សប្រុសជាច្រើនធ្លាប់លួច Crush តែក៏ត្រូវកាត់ផ្តាច់ទៅវិញ ក្រោយពីអ្នកនាងបានភ្ជាប់ពាក្យរួច ជាមួយនិងស្វាមីរបស់អ្នកនាង។

 

បើយើងងាកទៅមើលមុខមាត់រូបរាងរបស់ក្មួយប្រុសវិញ មុខមូលគួរឲ្យស្រលាញ់ សាច់ឈា មស្រស់ថ្លា និងមានសុខភាពល្អ បានធ្វើឲ្យមហាជនកាន់តែក្នាញ់ទ្វេរដង ព្រោះថាកាន់តែមើលកាន់តែស្អាត កាន់តែមើលកាន់តែគួរស្រលាញ់ ។ បើនិយាយពីអ្នកម្តាយវិញ បន្ទាប់ពីសម្រាលកូនហើយ មើលទៅសុខភាពល្អ ហើយសម្រស់នៅតែស្រ់ស្អាត អមជាមួយឈុតពណ៍ផ្កាឈូក ពិតដូចគេថា​ សមជាអ្នកម៉ាក់សម័យថ្មីពិតៗ៕