សង្វេគណាស់ កុំអូសរំលងអី ជួយស៊ែរផងទៅ មិនដឹងកូនចៅលោកតានៅឯណា លោកតាម្នាក់បាន ដួលសន្លប់ម្នាក់ឯងយ៉ាងកំសត់
ព្រៃវែង ៖ នៅកាលពីម្សិលមិញនេះបានកើតមានការភ្ញាក់ផ្អើលមួយដល់ប្រជាពលរដ្ឋនៅចំំំំំំំំំំំំំំនណុច សង្កាត់កំពង់លាវ ក្រុងព្រៃវែងខេត្តព្រៃវែង ដោយមានលោកតាម្នាក់បានដួលសន្លប់នៅទីនោះ ។

ជាមួយគ្នានេះដែរបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា Daily-18 បានធ្វើការបង្ហោះទាំងរូបភាពនិងខ្លឹមសារដូច្នេះថា ៖ សង្វេគណាស់បងប្អូនអើយ កុំអូសរំលងអី ជួយស៊ែរផងទៅ មិនដឹងកូនចៅលោកតានៅឯណា ថ្ងៃទី27 ខែ5 ឆ្នាំ2020 ប្រកាសស្វែងរកបងប្អូនលោកតាម្នាក់ដែល បានដួលសន្លប់នៅក្នុងសង្កាត់កំពង់លាវក្រុងព្រៃវែងខេត្តព្រៃវែង ឥឡូវគាត់បានបញ្ជូនទៅមន្ទីរពេទ្យខេត្តព្រៃវែងហើយ ។

ដូច្នេះហើយសូមបងប្អូនទាំងអស់គ្នាបើបានឃើញហើយសូមមេត្តាជួយស៊ែរ ឬ ចែករំលែកព័ត៍មាននេះបន្តផងដើម្បីឲ្យក្រុមគ្រួសាររបស់លោកតាបានឃើញនិងមកទទួលលោកតាត្រឡប់ទៅផ្ទះវិញ ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។