ធ្លាប់តែទទួលបានភាពមើលងាយពីគ្រប់ក្រសែភ្នែកមិត្តភក្តិ តែថ្ងៃនេះ វេលានេះ អ្វីៗបានប្រែប្រួលហើយ ថ្ងៃមុនខ្ញុំងើយមើលអ្នក តែថ្ងៃនេះខ្ញុំអាច...
ស៊ីហៀង
-

ជីវិតរបស់មនុស្សយើងម្នាក់ៗ ពិតជាមើលមិនឃើញ ថ្ងៃមុនក្រ ថ្ងៃនេះក្លាយជាអ្នកមានក៏ថាបាន ឲ្យមានភាពជឿជាក់ និងភាពស្មោះត្រង់ ។ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chamroeun Phannay បានបង្ហាញទៅបងប្អូន ជាពិសេសគឺហ្វេនៗនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនពីស្ថានភាពពីមុន ដែលធ្លាប់តែគេងស្តាប់ពាក្យមើលងាយពីសំណាក់មនុស្សមាត់មិនល្អ តែពេលនេះ ក្លាយជាមនុស្សម្នាក់ ដែលអាចបំពេញបំណងខ្លួនឯងបាន ទីមួយគឺមានកូនប្រុសម្នាក់ និងទី២ បានទិញរថយន្ត ៥៧០មួយគ្រឿង សម្រាប់ខ្លួនឯង។

នៅក្នុងគណនីហ្វេសប៊ុកខាងលើបានបង្ហាញថា "នេះជាកាដូសំរាប់ខ្លួនឯងឆ្នាំនេះ ??? ជាការដាក់គោលដៅជីវិតខ្លួនឯងឆ្នាំនេះ ?គឺបានសំរេចហើយ ទីមួយគឺចង់បានកូននៅក្នុងឆ្នាំនេះ ?ជាក្តីបំណង់ប្រាថ្នាដ៏ធំរបស់ម៉ាក់ ?ដែលបានទទួលបានកូនប្រុសក្នុងឆ្នាំនេះ ?ហើយបំណង់ប្រាថ្នារបស់ម៉ាក់ៗទីពីរនោះរាងធំតិចហើយ?? គឺអាខ្មៅ Lexus LX570 KURU Black Edition S ?ហើយក៏ទទួលបានសំរេចដែរ? វាមិនច្រើនទេត្រឹម230000$តែសំរាប់ខ្ញុំវាច្រើនណាស់ ?ពីព្រោះលុយដែលបានមកមួយកាក់មួយសេន? សុទ្ធតែជាកំលាំងញេីឈាម ដោយមិនបានសុំលុយគ្រួសារ? ចង់បានអីត្រូវធ្វេីដោយខ្លួនឯង ហេីយក៏អរគុណខ្លួនឯងដែលបានសំរេចបំណងប្រាថ្នាធំៗ2ក្នុងឆ្នាំនេះ??❤️"។

បើយោងតាមគណនីហ្វេសប៊ុករបស់ស្វាមីរបស់អ្នកនាងវិញបានរៀបរាប់ថា "ជាថ្ងៃដែលអាចសំរេចគ្រប់បំណង់ប្រាថ្នាទាំងអស់ ❤️?‍?‍?????ក្តីស្រលាញ់ដោយបេះដូង ❤️ នឹងការតស៊ូ??របស់ប្តីប្រពន្ធយើងពិតជាបានផ្លែផ្កាពិតៗ?‍❤️‍?‍?ពិតជាស្ទើរតែមិនជឿថាពួកខ្ញុំអាចក្រោកឈរជាមួយគ្នា?ដល់ចំណុចនេះ 2ឆ្នាំមុន ?គ្មានសូម្បីតែម៉ូតូល្អជិះនឹងគេ ?ទទួលភាពមើលងាយពីគ្រប់ភ្នែកមិត្ត ?តែថ្ងៃនេះពេលនេះ អ្វីៗបានប្រែប្រួល? (we are change ) ថ្ងៃមុនងើយមើលអ្នក ?តែថ្ងៃនេះខ្ញុំអាចឆ្ងោមើលអ្នក ?នេះជាពាក្យសំដីដែលនៅក្នុងខ្លួនខ្ញុំ 2 ឆ្នាំ មកហើយ ?។

គ្មានអ្វីដែលសប្បាយចិត្ត ដែលមានគ្រួសារដ៏មានសុភមង្គល ?មានទាំងប្រពន្ធដ៏ស្អាត ??ឆ្លាត ពូកែ កូនប្រុស??ដែលនាំសំណាង មានផ្ទះដ៏ពរពេញសុភមង្គល មានមុខរបរដ៏ប្រពៃ ថែមទាំងឡានក្នុងសុបិនបានក្លាយជាម្ចាស់ក្នុងដៃ ថ្ងៃនេះ ??ជីវិតត្រូវតែមានសង្ឃឹម នឹង ការតស៊ូ ??"។

មានវិដេអូ៖


ប្រភព៖ Chamroeun Phannay