ភ្នំពេញ ៖ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៤ ខែ មិថុនា ឆ្នាំ ២០២០ ជាងកាត់សក់ម្នាក់ ត្រូវបាននគរបាលចាប់វាយខ្នោះ បន្ទាប់ពីលង់ស្នេហ៍យុវតីជាសិស្សសាលាមិនទាន់គ្រប់អាយុម្នាក់តាមរយៈហ្វេសប៊ុកហើយ ឈានទៅណាត់គ្នាផឹកស៊ី លុះស្រវឹងនាំគ្នាទៅរួ មភេ ទក្នុងផ្ទះសំណាក់បានសម្រេចត្រូវបានម្តាយខាងស្រីប្តឹងចោទប្រកាន់ពីបទចាប់បំពានសេពសន្ថវៈ ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្ទះសំណាក់មួយកន្លែង ស្ថិតនៅផ្លូវលេខ២៨៥ សងា្កត់បឹងកក់១ ខណ្ឌទួលគោក។

នេះបើយោងទៅតាមរយៈវិដេអូបានបង្ហាញឲ្យដឹងថា បុរសដែលជាជាងកាត់សក់បានអង្គុយអោបពីក្រោយនារីសិស្សសាលាវ័យក្មេង និងមានបុរសម្នាក់ទៀតដែលជាអ្នកបើកបរម៉ូតូឌុបអ្នកទាំងពីរ ។ ស្ថានភាពរបស់នារីវ័យក្មេងរូបនោះហាក់មានភាពស្រវឹងទោទន់មិនដឹងខ្លួនដោយសារតែស្រវឹងស្រាពេលផឹកស៊ីជាមួយគ្នានោះ ។

សូមរំលឹកផងដែរថា ហេតុការណ៍ឃាត់ខ្លួនបុរសខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់ម៉ូតូ ស្ថិតនៅផ្លូវលេខ ២៨៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ហើយរហូតដល់ល្ងាចម៉ោងជាង៥ ទើបសមត្ថកិច្ចនាំជនសង្ស័យទៅបង្ហាញផ្ទះសំណាក់ ។ បុរសដែលក្លាយជាអ្នកទោសស្នេហានោះឈ្មោះ អ៊ុក តុលា អាយុ៣១ឆាំ្ន មុខរបរជាងកាត់សក់ ស្នាក់នៅផ្ទះជួលក្រុម៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ចំណែកនារីរងគ្រោះ ឈ្មោះ ស.វ.ដ.ន អាយុ១៧ឆាំ្ន ជាសិស្ស ស្នាក់នៅភូមិ-ឃុំជាមួយគ្នា ៕
