ជើងខ្លាំងខាងជល់មាន់ ចំនួន១៣នាក់ រួមនិងវត្ថុតាង ត្រូវសមត្ថកិច្ច ធ្វើការឃាត់ខ្លួន
ស៊ីហៀង
-

កំពង់ចាម ៖ កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ បានបង្រ្កាបករណី បើកនិងលេងល្បែងស៊ីសងខុសច្បាប់ នៅចំណុចភូមិគៀនកេស ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤និង៤០នាទី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់ ។

ការបង្រ្កាបករណីខាងលើនេះ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយ កំលាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពី លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។

ជនសង្ស័យរួមមាន ៖

១- ឈ្មោះ ម៉េង លី ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិត្រេីង ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

២- ឈ្មោះ ញ៉ន វណ្ណា ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

៣-ឈ្មោះ ថុន សុថាវ ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

៤-ឈ្មោះ លឿង សំអេន ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឃ្លូយទី៤ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

៥-ឈ្មោះ ម៉ន ម៉េងហួ ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបឹង ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

៦-ឈ្មោះ ម៉េង សេង ភេទប្រុស អាយុ៦៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទួលព្រេច ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

៧-ឈ្មោះ ឃីម ហេង ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឃ្លូយទី៣ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

៨-ឈ្មោះ ណន សុីហ្គែន ភេទប្រុស អាយុ៣៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដំណាក់ពង្រ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

៩-ឈ្មោះ នៅ ស្រស់ ភេទប្រុស អាយុ៣៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិគង មហា ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

១០-ឈ្មោះ អៀង ម៉ាប់ ភេទប្រុស អាយុ៦២ឆ្នាំ ជាតិខ្មែរ។

១១-ឈ្មោះ ឈួន សុខុម ភេទប្រុស អាយុ៦០ឆ្នាំ ជាតិខ្មែរ ។

១២-ឈ្មោះ ធី ប៉ុណ្ណា ភេទប្រុសអាយុ៤០ ទាំង០៣នាក់រស់នៅភូមិដីក្រហម ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

១៣-ឈ្មោះ ហាក់ សុផា ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឃ្លូយទី៣ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ដកហូតវត្ថុតាងរួមមាន ៖ ទូរស័ទ្ទដៃចំនួន១១គ្រឿង, ម៉ូតូចំនួន១០គ្រឿង, កន្រក់ ចំនួន០២, ស្កុតរុំជើងមាន់ ចំនួន០៥ , ប្រាក់រៀលចំនួន២,២៦២,០០០រៀល (បីលានពីរសែនប្រាំមួយម៉ឺនពីរពាន់រៀល), ប្រាក់ដុល្លា ចំនួន១៥៥០ដុល្លា(មួយពាន់ប្រាំរយហាសិបដុល្លាអាមេរិក)។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕

ប្រភព៖ cambodiapolice