ម៉ិចស៊ីកូ៖ ការរញ្ជួយដីដែលមានកម្លាំង ៧,៤ រិចទ័របានវាយប្រហារឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូងម៉ិកស៊ិកកាលពីថ្ងៃអង្គារទី ២៣ មិថុនាបានសម្លា ប់មនុស្សយ៉ាងហោចណាស់ ២ នាក់ ផ្លូវក្រាលកៅស៊ូនិងភូមិដាច់ស្រយាលនានាត្រូវបានកាត់ផ្តាច់និងបែកបាក់អគាររាប់រយគីឡូម៉ែត្រពីទីក្រុងម៉ិកស៊ិកបានកក្រើកយ៉ាងខ្លាំងហើយប្រជាជនបានរត់ចេញទៅតាមផ្លូវនៅពេលសំឡេងរញ្ជួយដីរញ្ជួយនៅពេលដែលមានការប្រកាសអាសន្នជាមុន។
អ្នកជំនាញភូក្គសាស្រ្ដបាននិយាយថា ចំណុចកណ្តាលនៃតំបន់រញ្ជួយគឺជាតំបន់ឆ្នេរមួយដែលមានចម្ងាយប្រមាណ ១៤៥ គីឡូម៉ែត្រ ពីភាគអាគ្នេយ៍នៃទីក្រុង Oaxaca ប្រទេសម៉ិកស៊ិកកូ។ការរញ្ជួយនេះក៏បង្កឱ្យមានរលកយក្សស៊ូណាមីនៅតំបន់ Oaxaca ផងដែរ។
ទីភ្នាក់ងារសេវាកម្មគ្រប់គ្រងការរញ្ជួយដីរបស់ប្រទេសនេះ បាននិយាយថាកម្ពស់ទឹកសមុទ្របានកើនឡើង ៦០ សង់ទីម៉ែត្រនៅឆ្នេរ Huatulco ដែលជាទូទៅឆ្នេរមួយនេះ ជាទិសដៅពេញនិយមសម្រាប់ភ្ញៀវទេសចរអាមេរិកនិងកាណាដាដ៏មានសក្ដានុពល ប៉ុន្តែវាប្រែជាស្ងប់ស្ងាត់ជាងមុនដោយសារតែការ រាតត្បាតរាលដាលនៃជំងឺកូរ៉ូណា។
គួរឱ្យដឹងដែរថា ម៉ិកស៊ិកកូមានប្រវត្តិយូរមកហើយទាក់ទងនឹងការរញ្ជួយដីដ៏សាហាវ ដោយនៅឆ្នាំ២០១៧ ការរញ្ជួយដីដ៏សាហាវចំនួន ២ បានវាយប្រហារប្រទេសនេះក្នុងរយៈពេលប្រហែល ២សប្តាហ៍ ដោយបានឆក់យកអាយុជីវិតមនុស្សរាប់រយនាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសយ៉ាងច្រើន។
សម្រួលអត្ថបទដោយ៖ SOUER
ប្រភព ៖ CNA