បារាំងរកឃើញវីរុសថ្មីមួយឈ្មោះ ខ្រីស្ដូលី (Cristoli) នៅខ្លួនស្រ្ដីម្នាក់ បានស្លា ប់ដោយការកើនឡើងកំដៅជាខ្លាំង ដែលបង្កដោយសត្វមូសខាំ
ស៊ីហៀង
-

យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយបរទេស Frence24 ក្រុមអ្នកជំនាញខាងរោគសាស្ត្រនៅឯមន្ទីរពេទ្យ Henri Mondo ក្បែរទីក្រុងប៉ារីសនិងសាកលវិទ្យាល័យ Esther Creteil បានប្រកាសថាពួកគេបានប្រើបច្ចេកវិទ្យាតេស្តហ្សែនដូចគ្នានឹងប្រទេសចិនដែរដើម្បីរកវីរុសរលាកសួតថ្មី។ វីរុសថ្មីមួយដែលមិនធ្លាប់ឃើញពីមុនមកមានឈ្មោះថាវីរុសវីរុស Cristoli ។

របាយការណ៍បាននិយាយថាវីរុសនេះត្រូវបានគេរកឃើញនៅក្នុងខ្លួនអ្នកជំងឺភេទស្រីអាយុ ៥៨ ឆ្នាំដែលបានស្លា ប់។ អ្នកជំងឺនេះមានរោគសញ្ញាគ្រុនក្តៅយ៉ាងខ្លាំងមុនពេលនាងស្លា ប់ ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺរលាកខួរក្បាលបន្ទាប់ពីបានបញ្ជូនចូលមន្ទីរពេទ្យ។ ក្រុមអ្នកជំនាញបានកំណត់ថាមូលហេតុនៃជំងឺរលាកខួរក្បាលគឺបណ្ដាលមកពីការមិនអាចព្យាបាលនៃវីរុសប្រភេទថ្មីនោះបានទេ ។

អ្វីដែលអាចកំណត់បានដំបូងគឺថាវីរុសថ្មីនេះខុសពីវីរុសកូវីដ១៩។ វីរុសថ្មីទំនងជាឆ្លងដោយសារមូសខាំ។

របាយការណ៍បានចង្អុលបង្ហាញថាក៏មានអ្នកជំនាញសន្និដ្ឋានថាមូលហេតុនៃការលេចចេញវីរុសថ្មីអាចជាការផ្លាស់ប្តូរចំនួននិងប្រភេទមូសដែលបណ្តាលមកពីការឡើងកំដៅផែនដីប៉ុន្តែមិនមានភ័ស្តុតាងណាមួយដែលបញ្ជាក់ថាវីរុសនេះបានចាប់ផ្តើមរីករាលដាលយ៉ាងខ្លាំងនៅក្នុងបារាំង។

សម្រួលអត្ថបទដោយ៖SOEUR

ប្រភព ៖  orientaldaily