លោកប៉ាចែកឋានបានមួយថ្ងៃ តារាសម្តែងដ៏ល្បីឈ្មោះប្រចាំប្រទេសថៃ Teaw បង្ហោះសារទាំងក្តុកក្តួលថា "កូនជូនដំណើរ ប៉ាបានតែត្រឹមនេះទេ"
ស៊ីហៀង
-

ភាពឈឺចាប់ ការសោកស្តាយ ពីការបាត់បង់មនុស្សជាស្រលាញ់ ជាទីសក្ការៈបូជា និងមានតំលៃបំផុតនៅក្នុងជីវិត ទៅគ្មានថ្ងៃត្រឡប់វិញ គឺជាក្តីឈឺជាប់ដ៏ធំផុតសម្រាប់ជីវិតមនុស្សម្នាក់ៗ ពិសេសក្នុងនាមកូនផ្ទាល់តែម្តង បើអាចដូរបានកូនសុខចិត្តដូរ ឲ្យតែលោកបានត្រឡប់វិលមកវិញ។

តួយ៉ាងតារាសម្តែងដ៏មានប្រជាប្រិយភាព ប្រចាំប្រទេសថៃ កញ្ញា Teaw Nathaphon​ កំពុងតែមានការឈឺចាប់ និងមានសម្ពាធផ្លូវចិត្តជាខ្លាំង ខណៈពេលដែលលោកមានគុណបានស្លា ប់បាត់បង់ជីវិត កាលពីល្ងាចថ្ងៃទី០១​ ខែកក្ដដា ឆ្នាំ២០២០នេះ។ ការចាកចេញមួយនេះ បានធ្វើឲ្យតារាសម្តែងរូបនេះ ពិតជាមានការឈឺចាប់ណាស់​ នៅក្នុងជីវិតរបស់នាង។ ជាមួយគ្នាផងដែរ កញ្ញាបានបង្ហោះសារប៉ុន្មានសន្លឹក អមជាមួយសារយ៉ាងមានអត្តន័យ ជូនទៅលោកមានគុណ ថា "កូនជូនដំណើរប៉ាបានតែត្រឹមនេះទេ"។

ទន្ទឹមនឹងនេះ ក៏មានហ្វេនជាច្រើន​បានបង្ហាញការឈឺចាប់ និង ការចូលរួមរំលែកទុក្ខ និងសូមឲ្យកញ្ញាកាត់ចិត្តខ្លះទៅ ព្រោះថាលោកប៉ារបស់កញ្ញាទៅបានសុខហើយ។ គួរបញ្ជាក់ផងដែរថា​ ប៉ារបស់ Teaw ជួបឧប្បត្តិហេតុ និងទទួលបានការវះកាត់ចំនួន៥ដង​៕