ធ្លាប់តែឃើញ គង់ ចាន់ស្រីមុំ លេងស្ទាយ៍ខ្លួនបែបស៊ីវិល័យ ហាយសូរ ដល់ពេលគ្រងឈុតមួយនេះ កាន់តែស្រស់ស្អាត
ស៊ីហៀង
-

ភ្នំពេញ៖ ពិធីការិនី អ្នកនាង គង់ ចាន់ស្រីមុំ ដែលមានហ្វេនៗជាច្រើន គាំទ្រ និងស្រលាញ់ ពិសេសទៅលើ Style នៃការស្លៀកពាក់របស់អ្នកនាង បានធ្វើឲ្យមហាជន មានការចាប់អារម្មណ៍តែម្តង។ 

តារាស្រីស្រស់ស្អាតម្នាក់នេះ បានសាងភាពផ្អែមល្អែម និងចំណាយពេលវេលាជាច្រើនជាមួយគ្រួសារ ពិសេសគឺការធ្វើដំណើរកម្សាន្ត ទៅតាមទីកន្លែងផ្សេងៗ គឺអ្នកនាង បានបង្ហោះរូបភាពជាលក្ខណៈគ្រួសារ ។

ដោយឡែកកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហោះរូបភាព ក្នុងឈុតបុរានវិញ សម្រស់នៅតែសស្រស់ស្អាត ទោះបីជាអ្នកនាងមានកូនហើយក្តី។ ក្រោយបង្ហោះរូបភាពថ្មីរបស់អ្នកនាង គ្រងឈុតបុរាណ មិនបានប៉ុន្មានផង ក៏មានអ្នកគាំទ្រជាច្រើន បានសរសើរពីរូបសម្រស់ របស់អ្នកនាង ពេលគ្រងឈុតបុរាណហើយកាន់តែស្រស់ស្អាត ។

ប្រភព៖ សំអាងការ​ បុទុម​សិរី