រំភើបណាស់! ឃើញក្មួយប្រុសពិការ តាំងអាយុ៩ខែម្នាក់ ដល់អាយុ២២ឆ្នាំ រស់នៅយ៉ាងលំបាកវេទនា ដោយក្តីអាណិតខ្លាំងពេក អ្នកនាង សៀវម៉ី បានធ្វើរឿងមួយនេះដល់ក្មួយប្រុស
ស៊ីហៀង
-

បងប្អូនជាច្រើនប្រាកដជាបានជ្រាបហើយថា អ្នកលក់អនឡាញដ៏ល្បីឈ្មោះ ម្នាក់ ដែលតែងតែជួយដល់សង្គម ជួយដល់ជនទីទាល់ក្រ អ្នកនាង សៀវម៉ី បានចុះជួយដល់ក្មួយប្រុស ពិការតាំងពីក្មេងម្នាក់ ។ ក្រៅពីមុខជំនួយ ជាអ្នកលក់អនឡាញហើយនោះ  អ្នកនាង សៀវម៉ី ក៏មានមុខជំនួញជាច្រើនទៀតនៅក្នុងដៃផង។

ជាក់ស្តែងកាលពីថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០២០ អ្នកនាង បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ថា "ថ្ងៃសៅរ៍ទី 04 ខែកក្កដា2020 នាងខ្ញុំ អ៊ាន សៀវ ម៉ី និងព្រះតេជគុណ នួន សុផន ព្រមទាំងក្រុមការងារបាននាំយកអំណោយ ទៅជួយដល់ប្អូនប្រុសពិការតាំងអាយុ9ខែឥឡូវអាយុ22ឆ្នាំហើយ  

អំណោយទាំងនោះរួមមានដូចជា៖ - រទេះពិការ1គ្រឿង - អង្ក50គីឡូ - មី1កេស - ត្រីខ1យួរ - ទឹកត្រី1យួរ - ទឹកស៊ីអ៊ីវ1យួរ - ប្រេងឆា5លីត - ស្ករស2គីឡូ - អំបិល1គីឡូ - ប៊ីចេងកន្លះគីឡូ - ទឹកសុទ្ធ1កេស - សាប៊ូម្សៅ5គីឡូ - សាប៊ូប្រូធិចមួយដុំធំ​- និងថវិកា600$។

ប្អូនប្រុសរស់នៅភូមិទួលសំរោង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាងខ្ញុំសូមជូនបុណ្យមិត្តភ័ក្តទាំងអស់គ្នាផង៕