មិនគួរឲ្យជឿថា ប្រពន្ធ ប៉ែន ចំរ៉ុង កើតជំងឺប្រភេទគ្រោះថ្នាក់មួយនេះសោះ ពេលនាងកំពុងមានផ្ទៃពោះ
ស៊ីហៀង
-

ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយថាតារាពហុជំនាញលោក ប៉ែន ចំរ៉ុង គឺជាតារាម្នាក់ដែលពោពេញទៅដោយសមត្ថភាព និងមានទីផ្សារច្រើននៅក្នុងវិស័យសិល្បះតែបើក្រលេកទៅមើលជីវិតឯកជនរបស់លោកវិញគឺឃើញថាលោកនិងក្រុមគ្រួសារមានក្តីសុខខ្លាំងណាស់ ហើយម្យា៉ងវិញទៀតស្របពេលភរិយារបស់លោកមានផ្ទៃពោះទៀតគឺគ្រួសារមួយនេះកាន់តែផ្អែមល្ហែមជាងមុនទៀត ។

ប៉ុន្តែនៅប៉ុន្មានម៉ោងមុននេះឃើញថាមានការភ្ញាក់ផ្អើលមួយទៅកាន់អ្នកហ្វេនៗរបស់លោកគឺដោយសារតែភរិយារបស់លោកត្រូវបញ្ជូនទៅមន្ទីពេទ្យទាំងកំពុងតែពោពោះដោយសារតែនាង ត្រូវ « វះ កា ត់សា ច់ដុះក្នុងក » ចំពោះការវះកា ត់ យើងនៅមិនទាន់ដឹងថាយ៉ាងណាទេ ព្រោះមិនទាន់មានការបញ្ជាក់ពីក្រុមគ្រួសាររបស់អ្នកជំងឺ ។


យ៉ាងណាមិញបន្ទាប់ពីបានឃើញដូច្នេះហើយមានមហាជននិងហ្វេនៗដែលគាំទ្រតារារូបនេះជាច្រើនបានសម្តែងក្តីព្រួយបារម្ភជាខ្លាំងចំពោះភរិយារបស់លោក មានការជូនពរជាច្រើនផងដែរនៅលើបណ្តាញសង្គមដោយសូមឲ្យប្រពន្ធលោកឆ្លងកាត់ការវះ កា ត់ នេះដោយជោគជ័យ និងកុំឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ ឲ្យសុខភាពល្អទាំងអស់គ្នា ៕