ច្បាស់ក្រឡែត! សកម្មភាពចោរស្រីឆក់កាបូប លោកចៅក្រម គង់ ខេមរា ហើយត្រូវ លោកចៅក្រម បត់ឡានដេញតាម រហូតដល់...មានវិដេអូ
កាលពីថ្ងៃទី៨ ខែកក្ដដា ឆ្នាំ២០២០នេះ មានករណីចោរឆក់កាបូបលុយ លោក ចៅក្រមខេត្តកោះកុង ដោយនៅក្នុងកាបូបនោះមានទឹកប្រាក់រហូតដល់ទៅ ជិត១ម៉ឺនដុល្លារ ធ្វើឲ្យលោក ចៅក្រម គង់ ខេមរា ជិះឡានតាមម៉ូតូ ហើយក៏បុកម៉ូតូ បណ្តាលឲ្យដួល អោយចោរឆក់ស្លា ប់នៅនឹងកន្លែងកើតហេតុតែម្តង។

នៅថ្ងៃនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ ក៏បានបង្ហោះវិដេអូ ពីសកម្មភាពរបស់ចោរឆក់ កាបូបរបស់លោក ចៅក្រមខេត្តកោះកុង យ៉ាងស្តែងៗតែម្តង។ នៅមុនពេលកើតហេតុ លោក បានឈរនៅជិតឡានរបស់លោក ហើយក៏មានម៉ូតូ មួយគ្រឿងរបស់ជនសង្ស័យ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HQ-២៥៤៦ បានធ្វើសកម្មភាពឆក់កាបូបតែម្តង។

លោក ផែង វណ្ណៈ បានបង្ហោះសារថា "វីដេអូសកម្មភាពចោរស្រីឆក់កាបូប លោកគង់ ខេមរា ចៅក្រមអមសាលាដំបូងខេត្តកោះកុង រសៀលថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២០ និង លោកចៅក្រម បត់ឡានដេញតាម "។


មានវិដេអូ៖
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។