វិដេអូស្តែងៗ នារីវ័យក្មេងម្នាក់ រអិលជើងធ្លាក់ទឹកជ្រោះ នៅរមណីយដ្ឋាន "ទឹកធ្លាក់ថ្មដាតូច" ត្រូវទឹកហូរកួច ទៅខាងក្រោមជ្រោះ បណ្តាលឲ្យ...
ស៊ីហៀង
- 6704

ខេត្តពោធិ៍សាត់ ៖ នៅរសៀលថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២០ មាននារីម្នាក់ បានរអិលជើងធ្លាក់ទឹកជ្រោះ នៅរមណីយដ្ឋាន "ទឹកធ្លាក់ថ្មដាតូច" ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្តាលឲ្យបានបាត់បង់ជីវិត ដោយសារតែកំលាំងទឹកហូប​ខ្លាំងពេក។

នារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា នូ រ៉ាណាត់ អាយុ២៨ឆ្នាំ រស់នៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

បើយោងតាមបុរសម្នាក់ ដែលបានឃើញហេតុការណ៍ផ្ទាល់ បានប្រាប់ថា ពេលគាត់កំពុងតែអង្គុយហូបបាយ ស្រាប់តែឃើញទឹកហូរកួចនារីម្នាក់ ធ្វើឲ្យគាត់ហក់ទៅជួយចាប់ដោយដៃម្ខាង ចាប់ខ្សែពួរ និងដៃម្ចាងទៀត ចាប់ជាប់អាវនារីនោះ ប៉ុន្តែដោយសារតែទឹកហូរខ្លាំងពេក ក៏របូតដៃនាងធ្លាក់ទៅខាងក្រោមជ្រោះបណ្តាលឲ្យនាងស្លា ប់តែម្តង។ 

បច្ចុប្បន្នសពត្រូវបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

មានវិដេអូ៖

ប្រភព៖ Kampuchea Posts