បើស្អាតម្លឹងអ្នកណា មិនសរសើរ! រ៉ាប៊ី បង្ហាញរាងឡើងស្រលូន នៅក្នុងឈុតហែលទឹក ធ្វើឲ្យហ្វេនៗក្តៅខ្លួនអស់ហើយ
ស៊ីហៀង
-

ភ្នំពេញ៖ តារាចម្រៀងរាងចតូចច្រឡឹង និងមានសំនៀងស្រស់ស្អាត កញ្ញា​ រ៉ាប៊ី ដែលកំពុងតែទទួលបានការគាំទ្រ និងជោគជ័យខ្លាំងក្នុងវិស័យសិល្បៈ ជាមួយនឹងបទចម្រៀងពេញនិយមជាច្រើនបទ ធ្វើឲ្យមិត្តយុវវ័យគ្រប់ស្រទាប់ មានការចាប់អារម្មណ៍ ពិសេសគឺក្បាច់រាំរបស់កញ្ញាផ្ទាល់តែម្តង។

តារាស្រីល្បីឈ្មោះរូបនេះ បានបង្ហាញពីក្បាច់រាំម្តង ធ្វើឲ្យមហាជនមានការស្ងោចសរសើរពីក្បាច់រាំរបស់កញ្ញា អមជាមួយនឹងឈុតសំលៀកបំពាក់ដ៏ទាន់សម័យ ។ តារាស្រីរូបនេះ បានបង្ហាញក្បាច់រាំប្លែកៗ ជាមួយបទចម្រៀងថ្មីៗរបស់កញ្ញា អ្វីដែលកាន់តែពិសេសនោះគឺដងខ្លួនរបស់កញ្ញា ពិតជាធ្វើឲ្យមហាជនលាន់មាត់ថារូបរាងពិតជាស្រស់ស្អាតខ្លាំងណាស់។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ កញ្ញា រ៉ាប៊ី ក៏បានបង្ហោះសារជាច្រើនសន្លឹក ដែលធ្វើឲ្យហ្វេនៗ ញាប់ញ័រ ជាមួយនឹងដងខ្លួនដ៏ស៊ិចស៊ីបំផុត នៅក្នុងឈុតហែលទឹក បញ្ចេញសាច់ភ្លៅ សស្អាត គួរឲ្យទាក់ទាញ ៕