បើដឹងជីវិតពិត លក់ការ៉េមពូកែវោហាសាស្ត្រ សៀវ ឡុងនី ស្រក់ទឹកភ្នែក រហូតធ្វើឲ្យ អ្នកនាង ទ្រី ដាណា សន្យាសង់ផ្ទះល្មមឲ្យមួយ...
សីហា
- 6110

ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ប្រហែលជាបានស្គាល់ហើយថា ថៅកែហាងពេជ្រ និងមាស ដ៏ល្បីឈ្មោះ អ្នកនាង ទ្រី ដាណា ដែលបងប្អូនពុកម៉ែ មាមីង បានស្គាល់ អ្នកនាង​ តាមរយៈការជួយដល់សង្គម និងជាម្ចាស់ផលិតផលហ្រេនដ៏ធំ ម៉ាក N.N.P និង NUNA ដែលកំពុងធ្វើចរាចរណ៍លើទីផ្សារយ៉ាងក្តៅកកុះ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់បងប្អូន។

សំរាប់ពេលនេះ ប្លែកជាងរាល់ដង ដោយសារតែ ថៅកែហាងពេជ្រ និងអ្នកលក់ការ៉េមពូកែវោហាល្បីពេញបណ្តាញសង្គមគឺអ្នកបងស្រីម្នាក់ឈ្មោះ សានណា ហៅ សៀវ ឡុងនី ដែលមានទីលំនៅ នៅខេត្ត តាកែវ ហើយបច្ចុប្បន្ន គាត់ក៏កំពុងរស់នៅខេត្តសៀមរាប និង ប្រកបមុខរបរជាអ្នកលក់ការរ៉េម នៅក្នុងខេត្តសៀមរាបផ្ទាល់ ខំប្រឹងរកស៊ីចិញ្ចឹមកូន ៤នាក់តែម្នាក់ឯង។

ជីវិតកំសត់ជូរជត់មែន តែ ភាពបុិនប្រសព្វ អាចបញ្ចូលសម្លេង និងបកស្រាយបទចម្រៀង បានយ៉ាងពីរោះ ជាពិសេសពូកែ កំប្លុកកំប្លែង គ្រប់គ្នាបានជួបហើយ ធានាថាសើចចុកពោះ។ ហើយពេលថ្មីៗនេះ គេប្រទះឃើញហ្វេសប៊ុកមួយ បានបង្ហោះវីដេអូរបស់ បងស្រីរូបនេះ មើលហើយពិតជារំជួលចិត្តខ្លាំងណាស់ អ្វីក៏គាត់ធ្វើដែរ ដើម្បីយកលុយមកចិញ្ចឹមកូន នៅក្នុងបន្ទុក។ ហ្វេសប៊ុកដដែលនេះបានភ្ជាប់សារខ្លីមួយបញ្ជាក់ថា ៖ “នៅពីក្រោយភាពកំប្លុកកំប្លែងរបស់គាត់មានរឿងជាច្រើនដែលយើងអត់ដឹងមើលហើយចង់ស្រក់ទឹកភ្នែក”។

បើយោងតាមគណនីហ្វេសប៊ុករបស់អ្នកស្រី ទ្រី ដាណា វិញនោះ ចៃដន្យណាស់ មកព្រះអង្គចេក ព្រះអង្គចម ស្រាប់តែលឺសំឡេងគាត់ហៅ idol ហើយលួចថតទៀតបងប្អូន​ស្គាល់​គាត់​ទេ គាត់​ហ្នឹង​ហើយ ល្បី​ថា​សៀវ ឡុងនី​ខ្មែរ ចូល​ចិត្ត​ធ្វើ​ឱ្យ​គេ​សើច​នៅ​សៀមរាបនោះ តាម​ពិត ជីវិត​គាត់​កម្សត់​ណាស់ មិន​មែន​សប្បាយ​ដូច​នៅ​ក្រៅ​ចឹង​ទេ គាត់​ធ្វើ​ចឹង ព្រោះ​ចង់​លក់​ការ៉េម​ដាច់ គាត់​និង​ប្ដី​បែក​គ្នា ហើយ​ឥឡូវ​គាត់​ចិញ្ចឹម​កូន ៤​នាក់ និងម្ដាយ គ្មាន​កន្លែង​នៅ​ស្រួល​ទេ។ គាត់រួសរាយណាស់ មកជិតខ្ញុំ សើចដាក់ខ្ញុំ ខ្ញុំក៏សួរនាំជីវិតគាត់ ហើយ​គាត់​ថា​ចង់​បាន​កូន​ផ្ទះ​ល្មម​មួយនៅជាមួយកូនៗ និងម៉ែគាត់។ អាណិត​គាត់ ខំ​ប្រឹង ហើយ​ក៏​ឃើញ​គាត់​តាម tiktok ច្រើន​ដែរ។

ខ្ញុំនឹងសង់ផ្ទះ​ល្មម​មួយ​ឱ្យ​គាត់ ឃើញ​គាត់​រំភើប​ចិត្ត ខ្ញុំ​នេះ​ក៏​សប្បាយ​ដែរ។ ខ្ញុំ​ចូល​ចិត្ត​អ្នក​តស៊ូ​ណាស់ ដូច​គាត់​ចឹង គឺ​ចង់​ជួយ​មែន​ទែន៕


Loading...