លឿនពេកហើយសម្លាញ់! ពួកម៉ាក់អើយ ឯងនៅក្មេងណាស់ មានអនាគតល្អ ចុះប៉ាម៉ាក់ឯងឲ្យគាត់រស់នៅបែបណា
ស៊ីហៀង
-

ដូចដែលបងប្អូនមហាជនជាច្រើនបានជ្រាបហើយថា កាលពីព្រឹកមិញមានករណីគ្រោះថ្នាក់មួយបានកើតឡើង បានធ្វើឲ្យយុវជនម្នាក់ បានទទួលមរណ ភាព នៅចំណុច ផ្លូវ២៧១​ សង្កាត់ទួលទំពូងទី២​ ខណ្ឌចំការមន​ នាម៉ោងជិត៥ទាបភ្លឺ​នេះ ពេលចេញពីធ្វើការ។

តារាចម្រៀងវ័យ និងជាពេទ្រធ្មេញ ដ៏ស្រស់សង្ហារ​ ដែលបានទទួលមរណ ភាពនោះ មានឈ្មោះថា ហ៊ាង វេងហេង ហៅហេង អាយុ២៦ឆ្នាំ មុខរបរ​ជាគ្រូពេទ្យធ្មេញ និងជាអ្នកចម្រៀង នៅ DMX PARTY PLACE ផងដែរ។

ដំណឹងដ៏រន្ធត់នេះបានធ្វើមហាជន មិត្តភក្តិ និងសាច់ញាតិ ពិតជាសោកស្តាយ និងក្រៀមក្រំបំផុត ពេលបានទទួលដំណឹងមួយនេះ។ ដោយឡែកមានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Wathana Kh បានបង្ហោះសារចូលរួមរំលែកទុក្ខ និងសោកស្តាយ យុវជនដែលមានសមត្ថភាព និងស្រស់សង្ហារម្នាក់នេះ ដោយលោកបានបង្ហោះសាររៀបរាប់ថា "យើងពិតជា រន្ ធត់ នឹង សោកស្ដាយឯងបំផុត អាហេង មិចបានរឿងចឹងកើតឡើងលើឯង ឯងនៅក្មេងណាស់មានអនាគតល្អ ប៉ាម៉ាក់ឯងអោយគាត់រស់នៅបែបណា ទម្រាំចិញ្ចឹមកូនបានប៉ុណ្ណេះ មិចក៏ឯងឆាប់ទៅលឿនបែបនេះ ។ ធ្លាប់ប្រាប់ហើយ អាច្រៀងយប់ៗនឹងឈប់ទៅ ម៉ាត្រឹមលុយចាយវាមិនខ្វះទេ ខំតែរៀនទៅ (អត់ឈប់ទេ ស្រលាញ់)។ ហេតុអីបានឯងមិនគិតថាតារាចម្រៀងស្រុកខ្មែរមានប៉ុន្មាននាក់ដែលល្បី រក្សាកេរ្តិ៍ឈ្មោះបានយូរ ខំប្រឹងមេស ប៉ុណ្ណឹងហើយឈប់ទៅ (ធ្លាប់ប្រលង) រៀនអោយតែចប់ទៅ ប៉ាម៉ាក់ឯងមិនខ្វះលុយអោយទេ ។

ពេលនេះបានត្រឹមតែពាក្យថាសោកស្ដាយបំផុត ហើយក៏សុំទោសពួកម៉ាកសម្លាញ់ផងដែរ ដែលគ្នាចិត្តរឹងមិនអាចស្និតស្នាល ដូចដើមកាលនៅរៀនបាន ប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងដែលឯងធ្វើខុសហើយព្រមទទួលកំហុស មកពីគ្នាជាមនុស្សចិត្តរឹងពេក។ សូមទៅអោយបានស្ងប់សុខណាសម្លាញ់អើយ R.I.P.  ហ៊ាងវេងហេង"។

ប្រភព៖ Wathana Kh