ញាក់សាច់ត្រើតៗ ! គ្រាន់តែសម្បកទូរស័ព្ទដាំពេជ្រ របស់អ្នកស្រី ទ្រី ដាណា អាចទិញផ្ទះបានរហូតដល់ ១០ ល្វែង ដែលមានតម្លៃ...(មានវីដេអូ)
សីហា
-

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយថា អ្នកស្រី ទ្រី ដាណា ជានារីម្នាក់ដែលមានចិត្តសប្បុរសយ៉ាងខ្លាំង អ្នកស្រីតែងតែជួយទៅដល់ជនក្រីក្រដែលជួបការលំបាកដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ី ។ សព្វថ្ងៃនេះ លោកស្រីជាថៅកែហាង​លក់មាស​ ពេជ្រ​ និងជាបុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ ។

អ្នកស្រី ទ្រី ដាណា ឆ្លងកាត់ពីជីវិតដែលធ្លាប់លំបាកលក់​ខោអាវ​ជជុះ​ក្រោម​ឆត្រ​មិន​តិច​ឆ្នាំទេ​ ហើយ​ជា​កូន​កំព្រា​ឪពុក​ម្ដាយទៀតផងទើបអ្នកស្រីទ្រីដាណា ខំប្រឹងតស៊ូររហូតទទួលបានជោគជ័យមកដល់សព្វថ្ងៃនេះ បច្ចុប្បន្នអ្នកស្រីមានជំនួញជាច្រើននៅក្នុងដៃ និងមានតំណាងចែកចាយផលិតផលរបស់អ្នកស្រីរាប់មុឺននាក់នៅទូទាំងប្រទេសកម្ពុជាផងដែរ ។


នៅមិនទាន់អស់នោះទេ ក្រោយពីបង្ហាញខ្សែរកពេជ្រ ១ខ្សែរដែលមានតម្លៃថ្លៃមហាសាល ឡាន Rolls Royce ពីរគ្រឿង ស្រាប់តែ លោកស្រី  ទ្រី ដាណា បើកបង្ហាញនូវសម្បកទូរស័ព្ទ IPhone 11 Pro Max ដាំពេជ្រ ដែលមានតម្លៃនឹកស្មានមិនដល់ គឺតម្លៃ រហូតដល់៧០ម៉ឺនដុល្លារជាងឯណោះ តម្លៃនេះ គឺ លោកស្រី ទ្រី ដាណា បាននិយាយទៅកាន់ប្រិយមិត្តទាំងអស់គ្នាថា យ៉ាងពិតប្រាកដ ។

ក្រោយពីបានឃើញដូច្នេះហើយបានធ្វើឲ្យអ្នកគាំទ្ររបស់អ្នកស្រី លាន់មាត់ថាសម្បកទូរស័ព្ទ IPhone 11 Pro Max ដាំពេជ្រ ស្អាតខ្លាំងណាស់ មិនត្រឹមតែប៉ុនណ្ណោះទេមហាជនទាំងនោះក៏បានសរសើរទៅដល់អ្នកស្រី ទ្រី ដាណាផងដែរថា មិនត្រឹមតែស្អាត និងចិត្តល្អទេ ហើយថែមទាំងមានសម្ថតភាពខ្លាំងនៅក្នុងការរកសុីថែមទៀតផង ពិតជាគួរឲ្យយកគំរូតាមខ្លាំងណស់ ៕


សូមទស្សនាវីដេអូខាងក្រោម៖