ឃើញតារាចម្រៀង លោក ខាន់ ជេមស៌ អង្គុយធ្វើមុខស្អុយ យ៉ាងកំសត់ ជាប់នៅកោះរ៉ុងជាច្រើនថ្ងៃនោះ ស្រាប់តែឯកឧត្តមគួច ចំរើន បង្ហោះសារលើកទឹកចិត្តទៅកាន់លោក ខាន់ ជេមស៌ ថា...
ស៊ីហៀង
-

កោះរ៉ុង៖ តារាចម្រៀងដ៏ល្បីឈ្មោះ និងមានសំនៀងផ្អែមរណ្តំចិត្តលោក ខាន់ ជេមស៌ កំពុងតែជាប់នៅលើកោះរ៉ុង ខណៈពេលដែលស្ថានការណ៍នៅទីនោះ មានភាពតឹងតែងបន្តិច ព្រោះតែមានកម្ពុជាយើងមានកំពុងតែរងនូវព្យុះស៊ីនឡាគូ (SINLAKU) បានធ្វើឲ្យមានខ្យល់ រលកធំ មិនអាចធ្វើដំណើរបាន។

ដោយឡែកតារាចម្រៀង លោក ខាន់ ជេមស៌ បានបង្ហោះរូបភាពយ៉ាងកំសត់កំពុងជាប់នៅកោះរ៉ុង ធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗជាច្រើន ហាក់មានការព្រួយបារម្ភយ៉ាងខ្លាំង ពេលបានឃើញស្ថានការណ៍របស់លោកនៅពេលនេះ។ ជាមួយគ្នានោះផងដែរ លោក ខាន់ ជេមស៌ បានបង្ហោះសារយ៉ាងខ្លាំងថា "ជាប់នៅកោះរ៉ុងបីថ្ងៃហើយខ្ញុំ"។ 

ខណៈពេលបានឃើញពុកម៉ែ បងប្អូនជាច្រើន មានការព្រួយបារម្ភពីសុខសុវត្ថិភាពរបស់លោក លោកក៏បានបង្ហោះវិដេអូ ដើម្បីប្រាប់សុខទុក្ខនៅពេលនេះថា លោកមានសុខសុវត្ថិភាពល្អទេ សូមបងប្អូនកុំព្រួយបារម្ភ។

ទន្ទឹមនឹងនេះផងដែរ នៅក្នុងគណនីហ្វេសប៊ុក ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារថា "មិនកំសត់ពេកទេ ខាន់ ជេមស៌ ព្រោះក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម គួច ចំរើន បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ បងប្អូនគ្រប់គ្នា ក៏បារម្ភពីសុវត្ថិភាពរបស់បងប្អូនជាចំបងដែរ "៕

មានវិដេអូ៖