ក្តុកក្តួលណាស់! ធ្លាប់ព្រឹកឡើងទាញទូរសព្ទ័មកឃើញតែពាក្យ សួរស្តីអូនសំលាញ់ ថ្ងៃនេះបើកមកឃើញតែពាក្យចូលរួមរំលែងទុក្ខផង អូនពិតជាមិនអាចទទួលយកបាននោះទេ
ស៊ីហៀង
-

គ្មានការជួបជុំណា ដែលមិនចេះបែកនោះទេ មិនថាថ្ងៃនេះ ឬ ថ្ងៃស្អែក គឺយើងមិនអាចកំណត់បានឡើយថា ពេលណាយើងត្រូវបែកគ្នានោះឡើយ។ តួយា៉ងដូចជាជីវិតរបស់ប្អូនប្រុសម្នាក់ ដែលកំពូងតែស្រលាញ់ និង មានរូបរាងដ៏ស្រស់សង្ហារ ត្រូវបានបែកចេញពីក្រុមគ្រួសារ ទៅដោយសារតែគ្រោះថ្នាក់ចរាចរណ៍។

ការបាត់បង់មួយនេះ បានធ្វើឲ្យក្រុមគ្រួសារ ក៏ដូចជាសាច់ញាតិ បងប្អូន ពិតជាមានអារម្មណ៍ក្តុកក្តួល និងរន្ធត់ចិត្តជាខ្លាំងពេលបានទទួលដំណឹងមួយនេះ ។ វាគឺជារឿងមួយដែលស្មានដល់ ព្រោះថាការបែកបាក់មួយនេះ គឺជាការបែកគ្នាគ្មានថ្ងៃជួបវិញឡើយ។

ដោយឡែកម្ចាស់គណនីហ្វេសប៊ុកមួយដែលត្រូវជាបងរបស់ជនរងគ្រោះបានបង្ហោះសារថា " ហេតុអ្វីប្អូនទៅចោលពួកបងចឹងប្អូនប្រុសសម្លាញ់ ប្អូនជាក្មេងល្អណាស់មិនគួរណាគេយកប្អូនទៅលឿនបែបនេះសោះ វាលឿនពេកពួកបងទទួលយកអត់បានទេ ហើយនេះជាវិដេអូបងជូនដំណើរប្អូនលើកចុងក្រោយសូមប្អូនទៅអោយបានសុខណា បើរមានជាតិក្រោយសូមកុំអោយប្អូនអាយុខ្លីដូចជាតិនេះទៀត ហើយយើងនិងធ្វើជាបងប្អូនល្អគ្នាទៀត"។

ទន្ទឹមនឹងនេះក៏មានម្ចាស់គណនីហ្វេសមួយទៀត បានបង្ហោះសារយ៉ាងក្រៀមក្រំបំផុតថា "ធ្លាប់ព្រឹកឡើយទាញទូរសព្ទ័មកឃើញតែពាក្យGood o sml ថ្ងៃនេះបើកមកឃើញតែពាក្យចូលរួមរំលែងទុក្ខផង អីក៏លឿងមេះទៅទាំងមិនបានលាសូប្បីមួយមាត់រាល់ដងទៅណាចេះខលប្រាប់មុនមិចយប់មិញអត់ប្រាប់សោះចឹង បងធ្លាប់និយាយថាបងមិនទៅណាទេខ្លាចគេយកអូនបាត់ មិនលូវនៅតែទៅចោលទៀតអត់ខ្លាចគេយកខ្ញុំបាត់ទេមែនដាច់ចិត្តទៅចោលខ្ញុំលឿនមេះនិយាយមួយគ្នាហើយថាអូនអ្នកលក់បងអ្នកដឹងជញ្ជូនអោយអូនតែចុងក្រោយទៅចឹងមែន សន្យាជូនទៅណាខ្លះបងចាំអត់ បងទៅបាត់មានណាគេចាំលើកទឹកចិត្តខ្ញុំមានអ្នកណាហួងហែងខ្ញុំទៀត លាមួយមាត់ក៏អស់ចិត្តតែនេះមិនបានមិនបានស្ដាប់ពាក្យលាចុងក្រោយរបស់បងទេបែកមួយថ្ងៃបែករហូតគ្មានថ្ងៃត្រឡប់បើមានជាតិក្រោយសុំអោយបងមានក្ដីសុខជាងនេះ កុំអោយលំបាកដូចជាតិនេះទៀតមានជាតិក្រោយចាំយើងធ្វើជាគូរនឹងគ្នាទៀត សុំបងទៅអោយបានសុខ"។

ប្រភព៖ Jom Teav Toch