កាន់តែក្តៅហើយ! លោកជំទាវ ហ៊ុន សុីណាត ខឹងសម្បានឹងអ្នកនាង Love Riya ថែមទាំងឲ្យសមត្ថកិច្ចចាត់វិធានរឿងឡាយព័ត៌មានមិនពិត...
សីហា
-

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា នៅកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីចោរលួចគាស់ផ្ទះអ្នកលក់ឡេស្រីល្បីឈ្មោះម្នាក់ គឺអ្នកនាង សេង ស្រីរ័ត្ន ដែលមហាជនហៅថា Love Riya ទីតាំងកើតហេតុណ៍នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិ ព្រែកតាពៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ 

​យ៉ាងណាមិញជុំវិញ​រឿងនេះ កាលពី​ព្រលប់​ម្សិលមិញ លោក​ឧត្តមសេនីយ៍ ឈឿន សុចិ​ត្ត ស្នងក រ​នគរ បាល​ខេត្តកណ្តាល បានថ្លែងប្រាប់សារព័ត៍មានក្នុងស្រុកមួយថា ៖ ចំពោះករណីចោរចូលលួចផ្ទះអ្នកលក់ឡេ Love Riya លោកបានឱ្យ​មន្ត្រីជំនាញរបស់ខ្លួន​ចុះ​ទៅដល់​កន្លែង​កើត​ហេតុ ប្រមូល​វត្ថុតាង​ស្តាប់​ចម្លើយ ម្ចាស់​ទីតាំង ហើយ​ពិនិត្យ​ពិតប្រាកដ គឺមិន​មាន​លុយ​ដែល​ត្រូវ​បាត់នោះទេ ហើយនៅក្នុងទូដែកដែលចោរចូលលួចនោះគឺអត់មានលុយសូម្បីតែ១រៀល ។

យោងតាមសម្តីរបស់អ្នកនាង Love Riya បានឲ្យដឹងថា “កំពតកំពូលដួងចិត្ត”។ជាក់ស្តែងមុននេះបន្តិច នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នេះអ្នកនាង Love Riya បានLive វីដេអូ និយាយរឿងរ៉ាវចោរចូលផ្ទះវាយកំទិចជញ្ជាំង ដើម្បីឡើងយកទូរដែកអ្នកនាង Love Riya នេះបើតាមការរៀបរាប់របស់នាងថាចោរជិះ ឡានម កដឹកទូរដែរ១(តូ ច)ទៅបាត់ ដែលមានលុយសុទ្ធចំនួន៣០ម៉ឺនដុល្លារ តែសំណាងល្អនៅទូរដែក(ធំ) ៕

ទន្ទឹមនឹងនេះដែរ លោកជំទាវ ហ៊ុន សុីណាត ក៏បានប្រតិកម្មជាមួយព័ត៌មានបំពុលសង្គមនេះ ដែលធ្វើឲ្យប៉ះពាល់សមត្ថកិច្ចមូលដ្ឋានដែលប្រចាំការក្នុងភូមិឃុំ នេះជាការលើកឡើងរបស់ លោកជំទាវ “នាងនេះបំពុលសង្គម ធ្វើអោយគេឯងខ្វល់តែរឿងគាត់រហូតអញ្ចឹង សូមសមត្ថកិច្ចចាត់វិធានការលើនាងនេះម្ដងមើល ពីព្រោះខ្ញុំដើរមានអ្នកជេរសមត្ថកិច្ចខេត្តកណ្ដាលថារបបចោរលួចរបស់ស្រីម្នាក់នេះ ស្រីនេះហ៊ានឡាយព័ត៌មានមិនពិតនាំឲ្យមហាជនមានការយល់ច្រលំលើសមត្ថកិច្ចថាអសមត្ថភាពការពារសន្តិសុខជូនរាស្ត្រមិនបាន”៕