យន្ដហោះមួយគ្រឿង ចុះចតខុសបច្ចេកទេស បណ្ដាលឲ្យតួនៃយន្ដហោះដាច់ជាពីរកំណាត់ និងធ្វើឲ្យអ្នកស្លា ប់មានចំនួនរហូតដល់ទៅ...
ស៊ីហៀង
-

បរទេស៖ យន្ដហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសរចណ៍ Air India Express បានប្រកាសនៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០នេះថា មានមនុស្សចំនួន១៩០នាក់ បានជួបបញ្ហាពេលកំពុងតែចុះចត នៅឯអាកាសយានដ្ឋានអន្ដរជាតិ Koshikode Calicut ស្ថិតក្នុងរដ្ឋ ឃើរ៉ាឡា (Kerala) ភាគខាងត្បូងប្រទេសឥណ្ឌា បណ្តាលឲ្យអ្នកស្លា ប់បានកើនឡើងដល់ ១៨នាក់ហើយ ។

រដ្ឋមន្ដ្រីអាកាសរចណ៍ស៊ីវិល បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ndtv ថា ក្នុងចំណោមមនុស្សទាំង១៩០នាក់ រួមមានអ្នកដំណើរ១៧៤ (ទារក១០នាក់) អ្នកបើកយន្ដហោះ២នាក់ និងពហុនិកា(អូតេស) ៤នាក់ ដែលអ្នកទាំង៤ គឺមានសុវត្ថិភាព។ លោកបានបន្ថែមទៀតថា ជើងហោះហើរលេខ IX-1344 បានរត់ជ្រុលហួសចេញពីផ្លូវ ហើយបន្ដធ្លាក់ចូលទៅទីជម្រាលមួយចម្ងាយ៣៥ហ្វីត (ឬប្រហែលជាង១០ម៉ែត្រ) រហូតបណ្ដាលឲ្យតួនៃយន្ដហោះដាច់ជាពីរកំណាត់តែម្ដង។ បច្ចុប្បន្ននេះអាជ្ញាធរឥណ្ឌា កំពុងធ្វើការស៊ើបអង្កេតលើករណីនេះ៕

មានវិដេអូ៖

ប្រភពៈ ndtv

ដោយ៖ តុ តុ