ជូនពរឲ្យទទួលបានជ័យជំនះ ! សិក្ខាកាមយោធាកម្ពុជាចំនួន៧រូប ត្រៀមចូលរួមក្នុងការប្រកួតកីឡាអន្តរជាតិ (International Army's Games 2020) នៅសហព័ន្ធរុស្សី
-

បើយោងតាមផេកផ្លូវការរបស់ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា សិក្ខាកាមយោធាដែលកំពុងសិក្សានៅវិទ្យាស្ថាន​បញ្ជាការជាន់ខ្ពស់ទ័ពអាកាសឆ័ត្រយោង ទីក្រុងរ៉ាហ្សាន់សហព័ន្ធរុស្ស៊ី

បានធ្វើដំណើរទៅកាន់ទីក្រុងព្ស្គូហ្វ (псков) ដែលជាទីលានហ្វឹកហាត់ និងធ្វើការប្រកួតកីឡាអន្តរជាតិ (International Army's Games 2020) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី23 ខែសីហា ឆ្នាំ2020 ខាងមុខនេះ។

បញ្ជីរាយនាមសិក្ខាកាមចូលរួមប្រកួតកីឡាអន្តរជាតិ​ ឆ្នាំ២០២០នៅវិទ្យាស្ថានបញ្ជាការជាន់ខ្ពស់កងទ័ពឆ័ត្រយោង​ ទីក្រុងរ៉ាហ្សាន់៖

1. នាយចំណង់​ ថ្លៃ​ សំរិទ្ធ​ (ប្រធានក្រុម)

2. នាយចំណង់ ច័ន្ទ​ សុវណ្ណតារា

3. នាយចំណង់​ ខឹម​ សុខខុម

4. នាយចំណង់​ មាស​ ឡាអុល

5. នាយចំណង់​ អា​ វិចិត្ត

6. នាយចំណង់​ រុំ​ សារ៉ាត

7. នាយចំណង់​ រឿន​ សុថុន

ប្រកួត​លេី ៤វិញ្ញសារ៖

វិញ្ញាសារ​ទី១៖ លោតឆ័ត្រ​ កំពស់៦០០ម៉ែត​ + លីឆ័ត្ររត់១គ.ម​ +​ រត់១០​ គ.ម​(រត់កាម៉ង់ដូ​ លេីខ្លួនមានសម្ភារចាប់ពី៨គីឡូ​ក្រាម​ឡេីង)

វិញ្ញាសារ​ទី២: រត់១០គ.ម+រត់៥០០ម​ បីដង​ បាញ់បីកាយវិការ​ (ដេក​ អង្គុយ​ ឈរ)​ ក្នុងមួយកាយវិការ​បាញ់៥គ្រាប់ វិញ្ញាសារ​ទី៣: រត់រកចំណុចទីតាំងលេីផែនទី​ (រយ:ពេលបីម៉ោង)​

វិញ្ញាសារ​ទី៤: រត់៤គ.ម​+រត់កាត់ឧបសគ្គ​+រត់បន្ត៥០០ម​ បាញ់មួយកាយវិការដេក​ (ចំនួន​៥គ្រាប់)

បេីកវគ្គប្រកួតកីឡាអន្តរជាតិនៅថ្ងៃទី​ ២៣​ ខែសីហា​ ឆ្នាំ២០២០។ ចាប់ផ្តេីមប្រកួត​ នៅថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ២០២០។ សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី សូមជូនពរដល់បងប្អូនសិក្ខាកាមយោធាកម្ពុជាទាំង ៧រូបដែលចូលរួមក្នុងការប្រកួតកីឡាអន្តរជាតិ (International Army's Games 2020) សូមឲ្យទទួលបានជ័យជំនះដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិកម្ពុជាយើង។

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK