ជឿជាក់ថាមហាជនជាច្រើន ប្រាកដជាបានស្គាល់ លោក ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី រួចមកហើយ ដែលជាបុគ្គលដ៏ជោគជ័យម្នាក់ នៅក្នុងវិស័យកសិកម្ម ហើយលោកក៏ជាបុគ្គលម្នាក់ ដែលមានចិត្តសប្បុរស តែងតែជួយដល់ជនទីទាល់ក្រ និងជនក្រលំបាកផងដែរ។




ដោយឡែក កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ គឺជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ៤២ឆ្នាំរបស់លោក និងភរិយាបណ្តូលចិត្តរបស់លោក ដែលរូបលោកផ្ទាល់បានបង្ហោះរូបភាពជាច្រើន ដោយភ្ជាប់ជាមួយសារយ៉ាងខ្លីថា "វេលាម៉ោង៨យប់ថ្ងៃទី៨ ខែ៨ ឆ្នាំ១៩៧៨-២០២០ គឺជាថ្ងៃគំរប់ខួប៤២ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍របស់ខ្ញុំនិងភរិយា ក្នុងរបបអាវខ្មៅបីឆ្នាំប្រាំបីខែនិងម្ភៃថ្ងៃពោពេញទៅដោយឈា មលាយទឹកភ្នែក ។





ហេីយក៏ជាថ្ងៃគំរប់ខួប៣២ឆ្នាំនៃអាវដែលខ្ញុំកំពង់តែពាក់នេះផងដែ ១៩៨៨-២០២០ យេីងបានរស់នៅរួមសុខរួមទុក្ខជាមួយគ្នាអស់រយៈពេលដ៏យូលង់ ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថាយេីងនិងបន្តរស់នៅរួមសុខរួមទុក្ខជាមួយគ្នាលុះដល់ដង្ហេីមចុងក្រោយ" ។





លោកបានបន្ថែមទៀតថា "វេលាម៉ោង៦ល្ងាចថ្ងៃសៅរិ៍ទី៨ ខែសីហា ឆ្នាំ២០២០ដេីម្បីចូលរួមអបអរសាទរខួបអាពាហ៍ពិពាហ៍របស់ខ្ញុំនិងភរិយាគំរប់៤២ឆ្នាំ បបួលយាយរួមជាមួយចៅៗបុគ្គលិកកម្មករប្រមូលសំរាម កាប់សំអាតព្រៃតូចៗដេីម្បីចូលរួមចំណែកការពារបរិស្ថាននៅលេីខ្នងភ្នំនៅក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ" ។

























