ខេត្តពោធិ៍សាត់ ៖ នៅកាលពីវេលាម៉ោង ៥ និង ៣០ នាទី នៅថ្ងៃទី៨ខែសីហា បានមានហេតុការណ៍មួយបង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់អ្នកភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ដោយសារតែមានបុរសម្នាក់បានធ្វើ អ ត្ត ឃា ត (ច ង ក ស ម្លា ប់ ខ្លួ ន លើដើមឈើកម្ពស់ ប្រហែល១៧ម៉ែត្រ) ។

នេះបើយោងទៅតាមប្រភពពីសមត្ថកិច្ចលោកមេឃុំ លោកប្រធានភូមិ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផល់ ភិន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យបានមកស្នាក់នៅធ្វើចំការជាមួយបងស្រីឈ្មោះ ផល ចំរើន អាយុ៣៥ រស់នៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពដដែលបានបន្តឲ្យដឹងថា ក្រោយដឹងដំណឹងថាបុរសខាងលើ អ ត្ត ឃា ត (ច ង ក ស ម្លា ប់ ខ្លួ ន ) សមត្ថកិច្ច លោកមេឃុំ លោកប្រធានភូមិ សហការជាមួយពេទ្យខេត្ត បានចុះទៅធ្វើការពិនិត្យ សា ក ស ព នៅកន្លែងកើតហេតុ រួចសន្និដ្ឋានបានថាករណីខាងលើជនរងគ្រោះពិតជាបានធ្វើ អ ត្ត ឃា ត (ច ង ក ស ម្លា ប់ ខ្លួ ន លើដើមឈើកម្ពស់ ប្រហែល១៧ម៉ែត្រ) ដោយខ្លួនឯងប្រាកដមែនដោយសារជនរងគ្រោះមានសតិមិនគ្រប់។

ក្រោយពីបានធ្វើការពិនិត្យដឹងពីមូលហេតុ ស្លា ប់ រួចហើយ សមត្ថកិច្ចក៏បានប្រ គ ល់ សា ក ស ព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕