បើយោងតាមគណនីហ្វេសប៊ុករបស់ សិល្បករកម្ពុជា បានបង្ហោះរូបភាពរបស់ពីបញ្ហាញប្អូនស្រី ម្នាក់ ដែលមានជំងឺជាច្រើនមុខ ដុំគីសក្នុងពោះវៀន ហើយឪពុកអ្នករត់ម៉ូតូឌុប ដែលកំពុងតែរស់នៅក្នុងស្ថានការណ៍លំបាក ព្រោះតែពួកគាត់មានជីវភាក្រីក្រ ជាខ្លាំង ទើបដាច់ចិត្ត បង្ហោះសារសូមជំនួយពីបងប្អូន។

ជាមួយគ្នានោះផងដែរ លោក អុឹម ជីវ៉ា បាននាំយកថវិការចំនួន 1 000 000 រៀល ( មួយលានរៀល) ដែលជាថវិការផ្ទាល់របស់លោកឧកញ៉ា ស្រូយ ច័ន្ទណារ៉ុងនិងលោកជំទាវព្រមទាំងក្រុមគ្រួសារ អគ្គនាយកអចលនៈទ្រព្យសៀមរាបអង្គរ ខេត្តសៀមរាប ទៅជូនប្អូនស្រី ដើម្បីដោះស្រាយការលំបាកមួយនេះ។

លោកបានរៀបរាប់ថា "អាណិតណាស់ ឳពុករត់ម៉ូតូរកលុយមកព្យាបាលកូនស្រីដុំគីសក្នុងពោះវៀន នៅរសៀលនេះខ្ញុំបាទ អុឹម ជីវ៉ា បាននាំយកថវិការចំនួន 1 000 000 រៀល ( មួយលានរៀល) ដែលជាថវិការផ្ទាល់របស់លោកឧកញ៉ា ស្រូយ ច័ន្ទណារ៉ុងនិងលោកជំទាវព្រមទាំងក្រុមគ្រួសារ អគ្គនាយកអចលនៈទ្រព្យសៀមរាបអង្គរ ខេត្តសៀមរាប មកជូនដល់ប្អូនស្រី សេង សុខភី អាយុ ២៥ កើតជំងឺ ដុំគីសក្នុងពោះវៀន និងបែកលំពែង កំពុងសំរាកព្យាបាលនៅបន្ទប់លេខ៥ ជាន់ទី១ អាគារប្រព័ន្ធប្រសាទ មន្ទីពេទ្យព្រះកេតុមាលា (179ពេទ្យធំ ) គ្មានថវិការព្យាបាលពឹងលើលោកឪពុករត់ម៉ូតូឌុបយកលុយមកព្យាបាល"។



ប្រភព៖ សិល្បករកម្ពុជា