ស្វាយរៀង៖ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ មានករណីដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្រ្តីម្នាក់ ជិះម៉ូតូ មួយគ្រឿង ទៅឈប់នៅមុខផ្ទះម្តាយលក់ចាប់ហួយ ហើយមិនបានដកសោរចេញ ត្រូវបានជនសង្ស័យម្នាក់ ដើរមកឃើញ ក៏ធ្វើសកម្មភាព លួចតែម្តង ដែលហេតុការណ៍នេះស្ថិតនៅ ស្ថិតនៅក្នុងភូមិព្រះទន្លេ ឃុំសង្ឃរ័ ក្រុងស្វាយរៀង។ ស្រ្តីរងគ្រោះមានឈ្មោះថា នាង សុធារី ហៅការ៉ន អាយុ៣២ឆ្នាំ មានប្ដីឈ្មោះ ទិន ភក្តី អាយុ ៣៦ឆ្នាំ រស់នៅភូមិ ពភ្លារសង្កាត់ សង្ឃរ័ ក្រុងស្វាយរៀង។

ប្តីស្រ្តីរងគ្រោះបានប្រាប់ថា នៅមុនពេលកើតហេតុ ប្រពន្ធរបស់ខ្លួន បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១O-២០៤២ មកផ្ទះម្ដាយលក់អីវ៉ាន់ចាប់ហ៊ួយ ដើម្បីទិញសំណាញ់ត្រងកូនត្រី ភ្លាមនោះស្រាប់តែមានជនសង្ស័យម្នាក់ បានចូលមកយកកាំភ្ល ើងខ្ល ី ភ្ជ ង់ប្អូនស្រីរបស់គាត់ ឈ្មោះ សោភា អាយុ១៨ឆ្នាំ ដែលជាម្ចាស់ផ្ទះលក់ឥវ៉ាន់ចាប់ហ៊ួយ និងគំ រា មមិនឲ្យស្រែក ហើយយកម៉ូតូជិះចេញទៅ។

បន្ទាប់ពីបានម៉ូតូហើយនោះ ជនសង្ស័យក៏បានជិះម៉ូតូទៅបាត់ ហើយប្អូនស្រីជនរងគ្រោះក៏បានស្រែឆោឡោថា ចោរៗ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏បានជិះម៉ូតូដេញតាម តែតាមមិនទាន់ ដោយសារតែមានឡានមកបាំងពីមុខ។ ក្រោយពេលកើតហេតុ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ច ដើម្បីឲ្យជួយស្វែងរកជនសង្ស័យ។ លោក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា ពិតជាមានករណីនេះមែន ប៉ុន្តែមិនមែន ប្ល ន់ នោះទេ ដោយជនសង្ស័យដើរមកមុខផ្ទះលក់ចាបហ៊ួយ ហើយក៏ឃើញម៉ូតូឈប់ចតខណៈមិនបានដកសោ ធ្វើឲ្យជនសង្ស័យមានឱកាស ក៏ដើរចូលទៅជិត ប៉ុន្តែមានស្ត្រីម្នាក់ទៀតឈរក្បែម៉ូតូជនសង្ស័យ ក៏យកវត្ថុម៉្យាងម ក គំ រា ម រួចក៏ជិះគេចខ្លួនតែម្ដង។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកជនសង្ស័យមកចាត់ការតាមច្បាប់៕
