ឯកឧត្តម គួច ចំរើន សូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ភ្ញៀវជាតិ-អន្ដរជាតិ មកដំណើរកំសាន្ដសប្បាយ នៅឆ្នេរសមុទ្រដ៏ស្រស់ស្អាត ខេត្តព្រះសីហនុ ក្នុងថ្ងៃឈប់សម្រាកខាងមុខនេះ តែកុំភ្លេចណា ត្រូវត្រៀម...
បើយោងតាមគណនីហ្វេសប៊ុករបស់ដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារនៅមុននេះបន្តិចថា សូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ពុកម៉ែបងប្អូន ភ្ញៀវជាតិ-អន្ដរជាតិ មកដំណើរកំសាន្ដសប្បាយ ថ្ងៃឈប់សម្រាក ទី១៦ ដល់ទី២១ ខែសីហា ឆ្នាំ២០២០ នាតំបន់រមណីយដ្ឋានទេសចរណ៍ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត ខេត្តព្រះសីហនុ ។

ក្នុងនាមរដ្ឋបាលខេត្ត បានត្រៀមរួចរាល់ក្នុងការស្វាគមន៍ ដល់ភ្ញៀវជាតិ អន្ដរជាតិ ពុកម៉ែបងប្អូន ព្រមទាំងរក្សានូវសុខសុវត្ថិភាព និងភាពសប្បាយរីករាយ ។



សូមបន្ដចូលរួមការពារ ទប់ស្កាត់ ការឆ្លងមេរោគកូវីដ១៩ ដោយការទទួលខុសត្រូវខ្ពស់ ៖ សូមកុំភ្លេចត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា ,ជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ) រក្សាគម្លាតសុវត្ថិភាព។




សូមជូនពរដំណើរកំសាន្ដ នាថ្ងៃឈប់សម្រាកខាងមុខនេះ សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងសប្បាយរីករាយ ៕









ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។