ប្រពៃណាស់ ! ក្រោយឮថា ប្អូនស្រីម្នាក់កំពុងជួបការលំបាក ស្រាប់តែ លោកជំទាវ សុន កណ្ណិកា ​​ឧប​ត្ថ​ម្ភ​ថវិកាចំនួន...
សីហា
-

ប្រិយមិត្តមួយចំនួនប្រហែលជាបានជ្រាបខ្លះហើយ អំពីប្អូនស្រីម្នាក់កំពុងតែជួបទុក្ខលំបាកខ្លាំងណាស់ ដោយសារតែប្អូនស្រីមានជំងឺជាច្រើនមុខ ដុំគីសក្នុងពោះវៀន ហើយឪពុកអ្នករត់ម៉ូតូឌុបទាំងយប់ទាំងថ្ងៃកាត់ភ្លៀងកាត់ខ្យល់ដើម្បីបានប្រាក់យកមកបង់ថ្លៃព្យាបាលកូនរបស់គាត់ ដែលកំពុងតែរស់នៅក្នុងស្ថានការណ៍លំបាក ព្រោះតែពួកគាត់មានជីវភាក្រីក្រ ជាខ្លាំង ទើបដាច់ចិត្ត បង្ហោះសារសូមជំនួយពីបងប្អូន  ។ បន្ទាប់ពីបានឮដំណឹងនេះ ស្រាប់តែមានបងប្អូនជាច្រើនក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការអាណិតអាសូរ រហូតធ្វើឲ្យមហាជនស្រក់ទឹកភ្នែកអាណិតចំពោះជីវិតប្អូនស្រី។ 

យោងតាមគណនីហ្វេសប៊ុក សិល្បករកម្ពុជា ដែលជាហ្វេសប៊ុកផេករបស់លោក អុឹម ជីវ៉ា បានបង្ហោះសារថា “អាណិតណាស់ ឳពុករត់ម៉ូតូរកលុយមកព្យាបាលកូនស្រីដុំគីសក្នុងពោះវៀន?? នៅរសៀលនេះខ្ញុំបាទ អុឹម ជីវ៉ា បាននាំយកថវិការចំនួន 100$ ដែលជាថវិការផ្ទាល់របស់ លោកជំទាវ សុន កណ្ណិកា ភរិយាឯកឧត្តម អេង គឹមហៃ ព្រមទាំងក្រុមគ្រួសារ អគ្គនាយកក្រុមហ៊ុន SK Richest Attraction Co.,Ltd មកជូនដល់ប្អូនស្រី សេង សុខភី អាយុ ២៥ កើតជំងឺ ដុំគីសក្នុងពោះវៀន និងបែកលំពែង កំពុងសំរាកព្យាបាលនៅបន្ទប់លេខ៥ ជាន់ទី១ អាគារប្រព័ន្ធប្រសាទ មន្ទីពេទ្យព្រះកេតុមាលា (179ពេទ្យធំ ) គ្មានថវិការព្យាបាលពឹងលើលោកឪពុករត់ម៉ូតូឌុបយកលុយមកព្យាបាល”៕