គួរឲ្យសរសើរណាស់ ! ឃើញ សួស វីសា ចុកដៃចុកជើងកំពុងតែពពោះកូន ស្រាប់តែ ថមមី បានធ្វើរឿងមួយយ៉ាងរំភើបចិត្ត ហើយហ្វេនៗលាត់មាត់សរសើរថា....(មានវីដេអូ)
សីហា
-

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនបានជ្រាបហើយថា នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺជាថ្ងៃចូលរោងការរបស់តារាចម្រៀង សួស វីសា ជាមួយលោក ថមមី ព្រមទំាងមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស ទំាងសងខាង យ៉ាងច្រើន ប្រកបដោយភាព សប្បាយរីករាយ គ្រប់ៗគ្នា មើលទៅពិតជាស្រស់ស្អាត និងសមគ្នាតែម្ដង។ ក្នុងពិធីនេះដែរ គេសង្កេតឃើញថា មានការអញ្ចើញចូលរួមយ៉ាងច្រើនពីសំណាក់ មិត្ដរួមអាជីព នៅក្នុងសង្គមសិល្បៈ ក៏ដូចជាអ្នកមានមុខមាត់ក្នុងសង្គមជាច្រើន

ក្រោយពីពពោះ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស សួស វីសា កាន់តែមានក្តីសុខ ជាពិសេសនាងទទួលបានការស្រឡាញ់ និង Take Care ពីសំណាក់ស្វាមីយ៉ាងខ្លាំង ដែលសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីភរិយាសំណព្វចិត្តគ្មានឱ្យទាស់ឡើយ ។ ជាមួយសកម្មភាពបែបនេះរបស់លោក ថមមី បានធ្វើឱ្យមហាជនលើកសរសើរចំពោះរូបលោកយ៉ាងខ្លាំង ដែលក្នុងនាមជាស្វាមីបានបំពេញកាតព្វកិច្ចដល់ភរិយាបានល្អ ហើយក្នុងនោះដែរក៏មានការសរសើរដល់ សួស វីសា ថែមទៀតដែលមានស្វាមីល្អបែបនេះ ។ ចំពោះតារាស្រី សួស វីសា វិញ ក្រោយពីពោះកាន់តែខ្ទាតធំ នាងមិនមានសកម្មភាពអ្វីថ្មីៗក្នុងសិល្បៈឡើយ ក្រៅតែពីចំណាយពេលវេលាដើរកម្សាន្ត និង មើលថែទាំសុខភាពខ្លួន ព្រមទាំងកូនក្នុងផ្ទៃ ដែលជាកូនស្រីដំបូងរបស់នាងនោះ ។

ជាក់ស្តែងកាលពីម្សិលមិញនេះទៀត នាថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២០ វីដេអូមួយត្រូវបានបង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់ អ្នកនាង សួស វីសា និយាយពីសកម្មភាពរបស់ស្វាមីដែលលះបង់កំលាំងកាយមើលថែប្រពន្ធ ពុងច្របាច់ជើង និងម៉ាស្សាឲ្យ ព្រមទាំងបានភ្ជាប់សារខ្លីមួយបញ្ជាក់ថា​“ ទេីបមកពីហាត់ប្រាណ ហត់ប៉ុណ្ណាក៏ឆ្លៀតមេីលថែប្រពន្ធដែរ”៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖