នៅថ្ងៃនេះ កម្ពុជា រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៣នាក់ថ្មីទៀត ដែលជាករណីនាំចូលពីឥណ្ឌូនេស៊ី និងព្យាបាលជាសះស្បើយ២នាក់ផងដែរ
ស៊ីហៀង
-

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៣នាក់ទៀត ជាករណីនាំចូលពីប្រទេសឥណ្ឌូនេស៊ី។ ទន្ទឹមនឹងការរកឃើញអ្នកកើតជំងឺកូវីដ១៩ ករណីថ្មី ក៏មានអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយផងដែរ។

ក្រសួងសុខាភិបាល បានប្រាប់ឲ្យដឹងថា អ្នកកើតជំងឺកូវីដ១៩ ចំនួន៣នាក់ថ្មីនេះរួមមាន៖

- បុរសអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិ១ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

- បុរសអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិ៥ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

- បុរសអាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

បុរសទាំងបីនាក់នេះ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរមក ដល់កម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ ពួកគេត្រូវបានបញ្ជូនឱ្យមកបន្តធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ហើយត្រូវបានធ្វើតេស្តលើកទីបួន ដែលជាថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់ពួកគាត់ ទទួលបានលទ្ធផលវិជ្ជមានវីរុសវីដ១៩។ បច្ចុប្បន្ន អ្នកជំងឺទាំង៣នាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ។

ចំណែកអ្នកដែលព្យាបាឲ្យជាសះស្បើយរួមមាន៖ 

-បុរសអាយុ ២៨ឆ្នាំ មានអាស័យដ្ឋាននៅបុរីឈូកវ៉ា២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

-បុរសអាយុ ៣២ឆ្នាំ មានអាស័យដ្ឋាននៅភូមិស្រឡៅជ្រុំ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

បុរសទាំងពីរនាក់ខាងលើ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៉ី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ីមកកម្ពុជា ត្រូវបានព្យាបាលជាស្បើយ និងទទួលពីលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ចំនួន០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលចាក់អង្រែ៕