អបអរសាទរ ! តូតា បើកហាងលក់គ្រឿងអលង្ការ ជាផ្លូវការហើយ
-

ភ្នំពេញ៖ ក្រោយពីបានបញ្ចប់ភាពនៅលីវ ចាប់ដៃគូរស្នេហ៍សាងគ្រួសារមក អ្នកនាង តូតា បានចាប់យកមុខរបរជាច្រើន ជាបន្តបន្ទាប់ ធ្វើឲ្យហ្វេនៗ ពិតជាមានការស្ងប់ស្ងែង និងស្រលាញ់អ្នកនាងកាន់តែខ្លាំងឡើង ។ កំឡុងពេលដែលអ្នកនាង ពរពោះកូននៅផ្ទៃមក អ្នកនាងបានបង្ហើបពីមុខរបរពីរ ទៅបី ហើយ មួយបើកហាងលក់គ្រឿង អលង្ការ មួយទៀតកន្លែងចិញ្ចឹមសត្វ ហើយនៅមានមុខរបរលក់តាមអនឡានដែលអ្នកនាងកំពុងតែប្រកបរបររាល់ថ្ងៃនេះទៀត។

ដោយឡែកការរៀបចំហាងលក់គ្រឿងអលង្ការរបស់អ្នកនាងបានរៀបចំរួចរាល់ហើយនោះ នៅថ្ងៃនេះអ្នកនាងក៏បានចាប់ផ្តើមបើកហាងលក់គ្រឿងអលង្ការរបស់អ្នកនាងហើយ ហើយនេះក៏ជាក្តីស្រម៉ៃរបស់អ្នកនាងតាំងពីយូរមកហើយ។

នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង ក៏បានបង្ហោះសារយ៉ាងខ្លីថា "សែនតិចតួចយកហេងយកជ័យ ថ្ងៃច័ន្ទដើមទ្រព្យ សូមអោយកូនចៅបើកលក់ពីថ្ងៃនេះទៅ ហេងហេង លក់ដូរអោយដាច់ៗ មានភ្ញៀវមានម៉ូយច្រើនៗ សាធុ សាធុ សាធុ..."។ ជាមួយគ្នានោះផងដែរ ក៏មានមិត្តភក្តិ បងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងសាទរចំពោះអ្នកនាង និងក្រុមគ្រួសាររបស់អ្នកនាង​ដែលបានបើកហាងថ្មី  សូមឲ្យមានដំណើរការល្អ និងរកស៊ីទទួលទានមានបានរហូតតរៀងទៅ៕