រំភើបពេកដល់ទឹកភ្នែក !ទីបំផុត អ្នកនាង ទ្រី ដាណា បានជួបនឹងប្អូនស្រី ដែលលួចបេះស្លឹកសាវម៉ាវគេហើយ ដោយអ្នកនាងក៏ជូនថវិការមួយចំនួនធំដល់ប្អូនស្រី...មានវិដេអូ
ស៊ីហៀង
-

ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយថា​ កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកបានផ្ទុះប្រតិកម្មយ៉ាងខ្លាំង ទៅលើម្ចាស់ចំការសាវម៉ាវ ដោយមានស្រ្តីម្នាក់ ដឹកកូនស្រីពីនាក់ បានទៅកាច់ស្លឹកសាវម៉ាវ មួយដៃដើម្បីយកមកដាក់លាយជាមួយសាវម៉ាវដែលគាត់បានទិញ យកទៅលក់បន្តទៀតជូនភ្ញៀវ ពិសារ ។ តែនៅពេលជិះម៉ូតូឌុបកូនស្រី ពីរនាក់ និងមានស្លឹកសាវម៉ាវ នៅក្នុងកញ្ឆេរខាងក្រោយម៉ូតូផងនោះ ស្រាប់តែម្ចាស់ចំការ បានឲ្យស្រ្តីរូបនេះ យកស្លឹកសាវម៉ាវនោះទៅទុកនៅកន្លែងចាស់វិញ ។

នៅក្នុងបញ្ហាមួយនេះ បានធ្វើឲ្យមហាជន ក៏ដូចជា អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ប្រតិកម្មលើម្ចាស់ចំការសាវម៉ាវយ៉ាងខ្លាំង ហើយក៏មានអ្នកខ្លះ ថាឲ្យម្ចាស់ចំការ និងមានអ្នកខ្លះថា ម្ចាស់ចំការអីក៏ចិត្តអាក្រក់ម្ល៉េះគ្រាន់តែបងស្រី កាច់ស្លឹកសាវម៉ាវសោះនឹង។ ភ្លាមនោះ ម្ចាស់ចំការក៏បានចេញមកធ្វើការបកស្រាយចំពោះបញ្ហានេះផងដែ ដោយលោកបានប្រាប់ថា លោកមិនចង់ "បងប្រុសចង់ឲ្យបងប្អូនទាំងអស់គ្នាយល់ ជាពិសេសគឺអាជីវករ អ្នករកស៊ី លក់ផ្លែឈើនៅ ខេត្តកំពត នៅទឹកឈូនេះ ទី១. ការលក់ដូររកស៊ី សូមឲ្យមានភាពស្មោះត្រង់ ជាមួយនឹងប្រជាពលរដ្ឋបងប្អូនយើង ទាំងអស់គ្នា​ មា

នន័យថា ប្រសិនបើជាយើងលក់ ផ្លែឈើរបស់ខ្មែរយើង យើងប្រាប់ថារបស់ខ្មែរយើង កុំយករបស់ប្រទេសជិតខាង ហើយយកមែក ឬ មកកាច់មែក សាវម៉ៅ ខ្ញុំយកទៅបន្លំគេវាមិនល្អទេ ដោយសារអី បងប្អូនយើងមកពីខេត្តផ្សេងៗ គ្នាចង់សាករសជាតិ ផ្លែឈើនៅខេត្តកំពតយើង ថារសជាតិឆ្ងាញ មានទាំង ទុករ៉េន សាវម៉ៅ និងផ្លែឈើជាច្រើនទៀត សុទ្ធតែមានរសជាតិឆ្ងាញ់ ហើយមានបងប្អូនមកពីឆ្ងាញ់ចង់សាករសជាតិផ្លែឈើនៅកំពតយើងនេះ តែមានបងប្អូនខ្លះ ដើម្បីចង់ចំំណេញ ទៅទិញផ្លែឈើពីប្រទេសជិតខាង ហើយមកបន្លំគេថា ផ្លែឈើខ្មែរយើង អញ្ចឹងវាធ្វើឲ្យប៉ះពាល់ ដល់អ្នករកស៊ី ត្រឹមត្រូវ ចំការដែលគ្នាខំដាំ អញ្ចឹងទើបយើងចង់មានការការពារ"។

នៅថ្ងៃនេះអ្នកនាង ទ្រី ដាណា ក៏បានជួបជាមួយបងស្រី កាច់ស្លឹកសាវម៉ាវ ភ្លាមនោះអ្នកនាង ក៏បានសួរដំណើរដើមទងបន្តិច ហើយបងស្រីរូបនោះបានប្រាប់ថា "គាត់ពិតជាបានកាច់ពិតមែន តែនេះគឺជាលើកទីមួយរបស់គាត់ប៉ុណ្ណោះ ព្រោះតែសាវម៉ាវ ថ្ងៃនោះមិនសូវស្រស់ល្អ ទើបគាត់ចុះទៅកាច់ ស្រាប់តែម្ចាស់ចំការ គាត់រត់មកទាញថងសាវម៉ាវរបស់គាត់ ហើយបងស្រីអ្នកកាច់ ស្លឹកសាវម៉ាវនោះ ក៏បានសួរទៅបុរសដែលជាម្ចាស់ចំការថា បងមិចបានបងមកទាញថងសាវម៉ាវខ្ញុំ ភ្លាមនោះម្ចាស់ចំការបានប្រាប់ថា ហែងមិចលក់បេះស្លឹកសាវម៉ាវអញរាល់ថ្ងៃចឹង។ ស្រ្តីរូបនោះក៏បានឆ្លើយវិញថា ខ្ញុំទើបបេះស្លឹកសាវម៉ាវជាលើកទៅមួយទេបង"។ 

ក្រោយពីបានសួរនាំប្អូនស្រីរួចហើយនោះ អ្នកនាងទ្រី ដាណា ដែលជាម្ចាស់ហាងពេជ្រ និងមាសដ៏ល្បីឈ្មោះរូបនេះ បានជូនថវិការទៅប្អូនស្រី និងក្រុមគ្រួសារ ចំនួន១០០០ដុល្លារ ដើម្បីប្រកបមុខរបរថ្មី។ ហើយអ្នកនាងក៏សង្ឃឹមថា លុយមួយចំនួននេះ និងអាចជួយដល់អាជីវកម្មរបស់គាត់ ក្នុងការប្រកបមុខរបរថ្មីបានស្រួលជាងមុន។ 

បន្ទាប់ពីឃើញការលំបាករបស់ប្អូនស្រីហើយនោះ ស្វាមីរបស់អ្នកនាងទ្រី ដាណា ជួយលុយទិញម៉ូតូមួយគ្រឿងមួយទៀត ម៉ាកអាសង់កូរ៉េ ជូន៧០០ដុល្លារបន្ថែមទៀត ដើម្បីទិញម៉ូតូក្នុងការប្រកបមុខរបរ៕

មានវិដេអូ៖