អ្នកស្រី ទ្រី ដាណា រន្ធត់ចិត្តក្រោយដឹងដំណឹងថា ក្មេងប្រុសដែលអ្នកស្រី ប្រកាសស្វែងរកបានទទួលមរណភាព ហើយអ្នកស្រីក៏បានចូលបុណ្យជាទឹកប្រាក់ចំនួន....
ស៊ីហៀង
-

ដូចដែលប្រិយមិត្តចបានជ្រាបហើយថានៅកាលពីប៉ុន្មានថ្ងៃមុននេះមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា  赖文清​ បានបង្ហោះសារថា "សូមបងប្អូនជួយដល់គាត់ផង​ ក្មេងប្រុសនេះមានជំងឺរបេងសួ ត ​ឈឺរយះពេលបីខែ ហេីយឪពុកម្ដាយ​នាំមកពេទ្យដេីម្បីបេីកថ្នាំរាល់ខែដែរ​ តែមិនធូរសោះ​ ពេលនេះគាត់អស់លទ្ធភាពហេីយ​ សូមបងប្អូនជួយដល់គាត់ផង​ ,0967777699 Aba : 000823723 HUOT CHHENG"។ គាត់នៅភូមិលើ ស្រុកព្រែកអញ្ជាញ់ ស្រុកមុខកំពូល ខេត្តកណ្ដាល។

យ៉ាងណាមិញក្រោយឃើញគណនីហ្វេសប៊ុកខាងលើបង្ហោះបែបនេះរួច អ្នកស្រី ទ្រី ដាណា ក៏បានធ្វើការប្រកាសស្វែងរកក្មេងប្រុសម្នាក់នោះតាមរយៈការបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់អ្នកស្រីផ្ទាល់ ប៉ុន្តែមិនទាន់បានជួបផង ពេលនេះស្រាប់តែអ្នកស្រី ទ្រី ដាណា បានទទួលដំណឹងថា ក្មេងប្រុសម្នាក់នោះបានទទួលមរណភាពបាត់ទៅហើយ ។

ជាមួយគ្នានេះដែរចំពោះការទទួលមរណភាពរបស់ក្មេងប្រុសខាងលើបានធ្វើឲ្យអ្នកស្រី ទ្រី ដាណា មានការសោកស្តាយយ៉ាងខ្លាំង ហើយអ្នកស្រីក៏បានបង្ហោះសាររៀបរាប់ពីអារម្មណ៍របស់អ្នកស្រីនៅលើគណនីហ្វេសប៊ុករបស់ខ្លួនដោយមានខ្លឹមសារដូច្នេះថា ៖ « ខ្លោចចិត្តណាស់លោកអើយ ថាជួយព្យាបាលគាត់ តែឥឡូវយឺតពេលហើយ គាត់លាទៅវិញហើយ យប់មិញនេះ អាយុទើបជាង ៦ខែ។ ឈឺ​តាំង​ពី​អាយុ​ជាង ១ខែ លឺ​ថា​របេង​សួត ហើយ​ចូល​ព្យាបាល​នៅ​ពេទ្យ​កុមារ​ជាតិ​ដែរ តែ​ទ្រាំ​ទ្រ​មិន​បាន។ ខ្ញុំ​មាន​តែ​ចូល​រួម​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​នូវ​ថវិកា ៥០០ដុល្លារ សូម​ឱ្យ​ក្មួយ​ទៅ​បាន​សុខ ហើយ​កើត​ជាតិ​ក្រោយៗ មាន​អាយុ​វែង​ដូច​គេ​ឯងគាត់​ធ្វើ​បុណ្យ នៅ​ជិត​ស្ពាន​ព្រែក​តាមាក់ ខេត្ត​កណ្ដាល។ » ៕