លោកយូ ឌីស្កូ កាន់តែស្រស់សង្ហារ និងសុខភាពកាន់តែល្អប្រើឡើង ធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរគ្រប់ៗគ្នាថា...
ស៊ីហៀង
-

ភ្នំពេញ៖ មហាជនហាក់មានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានឃើញរូបភាពមួយសន្លឹករបស់លោក យូ ឌីស្កូ នៅក្នុងក្លឹបហាត់ប្រាណមួយកន្លែង ក្នុងរាជធានីភ្នំពេញ មានទឹកមុខមាត់ស្រស់ស្រាយ សុខភាពមាំមួន ធ្វើឲ្យអ្នកគាំទ្រមានការរីករាយយ៉ាងខ្លាំង។

ជាក់ស្តែង នៅក្នុងរូបភាពមួយសន្លឹកដែលលោកបានថតបង្ហោះលើបណ្តាញសង្គមនោះ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រ មានការសប្បាយចិត្ត ព្រោះមិននឹកស្មានថា លោក យូ ឌីស្កូ ប្រែរូបរាងប្លែកខ្លាំងដ៏ថ្នាក់នេះនោះទេ ។ បន្ទាប់ពីសុខភាពបានល្អប្រើសើរជាងមុនហើយនោះ តារាចម្រៀងលោកយូ ឌីស្កូ បានវិលមកប្រឡូកក្នុងវិស័យសិល្បៈដូចមុនវិញ។

ទន្ទឹមនឹងនេះ លោកយូ ឌីស្កូ ទទួលបានការជូនពរយ៉ាងច្រើន ពីសំណាក់មហាជន ក៏ដូចជាអ្នកគាំទ្ររបស់លោក ហើយសង្ឃឹមថា សុខភាពរបស់លោកនឹងឆាប់ជាសះស្បើយ១០០ភាពរយដូចដើមវិញផងដែរ៕