នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ គ្រោងនឹងលាលែងពីតំណែង ដោយសារតែ...
ស៊ីហៀង
-

ជប៉ុន៖ នៅថ្ងៃសុក្រទី២៨ ខែសីហា ឆ្នាំ២០២០នេះ សារព័ត៌មានជប៉ុន NHK បានប្រាប់ឲ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុន លោក​ អាបេ ស៊ីនហ្សូ បានប្រកាសថា គ្រោងនឹងលាលែងពីតំណែង ដោយសារតែបញ្ហាសុខភាពរបស់លោក។

នេះជាលើកទី២​ ហើយដែលលោក អាបេ ត្រូវលាលែងតំណែងដោយសារតែបញ្ហាសុខភាព។ លោកបានចុះចេញពីតំណែងក្នុងឆ្នាំ២០០៧ ដោយសារតែជំងឺរលាកពោះវៀនធំនិង ពោះវៀនតូចធ្ងន់ធ្ងរ បន្ទាប់ពីកាន់អំណាចបានត្រឹមមួយឆ្នាំ។

លោកនាយករដ្ឋមន្រ្តី អាបេ បានចូលមន្ទីរពេទ្យចំនួន២ដងក្នុងរយៈពេលមួយសប្តាហ៍។ លោកបានតស៊ូប្រយុទ្ធប្រឆាំង នឹងជំងឺរ៉ាំរ៉ៃនេះអស់ រយៈពេលជាច្រើនឆ្នាំមកហើយ។ លោកបានកាន់តំណែងនេះជាថ្មីម្ដងទៀត នៅឆ្នាំ២០១២ រហូតមកទល់នឹងបច្ចុប្បន្ន ដែលធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្ត្រី កាន់តំណែងយូរជាងគេបំផុត នៅក្នុងប្រទេសជប៉ុន។ ទោះជាយ៉ាណាពេលវេលាជាក់លាក់ នៃការលាលែងចេញពីតំណែងរបស់លោក អាបេ មិនត្រូវបញ្ជាក់នោះឡើយ៕

ប្រភព៖ NHK