ផ្អែមល្អែមណាស់ Idol ! ក្នុងថ្ងៃខួបកំណើតភរិយាបណ្តូលចិត្ត លោក ឆាយ វីរៈយុទ្ធ ជូនពរមួយទំហឹង ធ្វើឲ្យហ្វេនៗ លួចសរសើរថា...
ស៊ីហៀង
-

ភ្នំពេញ៖ តារាចម្រៀងចាស់វស្សា និងមានឈ្មោះល្បីល្បាញ លោក ឆាយ វីរៈយុទ្ធ បានទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ក៏ដូចជាអ្នកគាំទ្រគ្រប់មជ្ឈដ្ឋាន ដោយសារតែ ទឹកដមសំលេង ដ៏ពិរោះរណ្តំ បានធ្វើឲ្យហ្វេនៗ គាំទ្រ និងជឿជាក់លើទឹកដមសំលេងរបស់លោក រហូតមក ។ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ រូបនេះ កំពុងតែធ្វើឲ្យអ្នកគាំទ្រ រំភើបចិត្ត ព្រោះតែសារយ៉ាងខ្លីដែលលោកបានបង្ហោះ នៅថ្ងៃនេះ រីករាយថ្ងៃខួបកំណើតមនុស្សពិសេស និងជាមនុស្សតែម្នាក់ ដែលលោកស្រលាញ់ស្មើរជីវិត។ 

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក បានបង្ហោះសារ អមជាមួយរូបភាពយ៉ាងផ្អែមល្ហែមជាមួយភរិយា ហើយនិងកូន ក្នុងថ្ងៃខួបកំណើតភរិយារបស់លោកនៅថ្ងៃទី០៩ ខែកញ្ញា​ ឆ្នាំ២០២០នេះថា  "រីករាយថ្ងៃកំណើតប្រពន្ធសម្លាញ់ Se Chandy ០៩ កញ្ញា ២០២០ ជូនពរអូនសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ សូមអោយអូនសម្រស់ស្រស់ស្អាត ជាប្រពន្ធល្អបងរហូត ជាម៉ាក់ដ៏សែនស្អាតរបស់ អាតារ៉ា អូនប៉ងប្រាថ្នាអ្វីសំរេចដូចក្តីប្រាថ្នា ពីបង ឆាយ វីរៈយុទ្ធ និង វីរៈយុទ្ធ អភិជាតាទេវី Atara "។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានបង្ហាញរំភើប និងត្រេកអរបំផុត ពេលបានឃើញ Idol របស់ខ្លួនមានក្តីសុខ និងចូលរួមជូនពរដល់ភរិយារបស់លោក សូមឲ្យមានសុខភាពល្អ មានរូបសម្រស់កាន់តែស្រស់ស្អាត​ និងមានលុយហូរចូលដូចទឹក ។ ហ្វេនៗ លួចសរសើរថា ពិតជាផ្អែមល្អែមណា​ស់ សូមឲ្យស្រលាញ់ ដល់ចាស់កោងខ្នង ៕