បានមួយវត្តហើយ...ថ្ងៃបិណ្ឌ៩ ម៉ាក់ សែនសូនីតា និងក្រុមគ្រួសារ បានរៀបចំចង្ហាន់ទៅប្រគេនព្រះសង្ឃ​ ព្រមជាមួយសារយ៉ាងខ្លីថា...
ស៊ីហៀង
-

ភ្នំពេញ៖ តារាសម្តែងដែលមានសមត្ថភាព ហើយពេលនេះ​ក៏បានដកខ្លួនចេញពីរង្វង់សិល្បៈមួយរយៈ បន្ទាប់ពីចាប់ដៃ សាងជីវិត អាពាហ៍ពិពាហ៍ ថែមទាំងបានចំណងដៃ ពរពោះកូន លើកដំបូង ខណៈពេលនេះ អ្នកនាង ម៉ាក់ សែនសូនីតា កាន់តែកាក់កប់ខ្លាំង ជាមួយនឹងការលក់ផលិតផលថែរក្សាសម្រស់ ព្រមជាមួយនឹង ហាងលក់គ្រឿងអលង្ការ ដ៏ធំផងដែរ។ 

ដោយឡែកនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ គឺជាថ្ងៃបិណ្ឌទី៩ ហើយ ដែលមានបងប្អូនជាច្រើនបានអញ្ជើញទីកាន់ទីវត្តអារាម ដើម្បី ធ្វើបុណ្យ រាប់បាត សន្សំកុសល ពិសេសបានឧទ្ទិសកុសល ជូនដល់សាច់ញាតិសន្តាន ដែលលោកបានចែកឋានអស់រយៈពេលជាយូរណាមកហើយ។

ជាក់ស្តែងនៅថ្ងៃនេះ អ្នកនាង តូតា និង ក្រុមគ្រួសារ បានរៀបចំចង្ហាន់ទៅប្រគេនព្រះសង្ឃ ដែលលោកគង់នៅវត្ត ព្រមជាមួយនិងសម្លៀកបំពាក់ យ៉ាងសមរម្យ អមជាមួយនឹងទឹកមុខយ៉ាងស្រស់ស្អាត។ អ្នកនាង ម៉ាក់ សែនសូនីតា បានបង្ហោះសារថា "បិណ្ឌ៩ បាន1វត្តហើយ " សូមជូនពរដល់ពុកម៉ែបងប្អូនទាំងអស់ ឲ្យជួបតែសំណាងល្អ និងសុខសុវត្ថិភាព តាមផ្លូវធ្វើដំណើរ។​ យ៉ាងណាមិញ នៅក្នុងថ្ងៃកាន់បិណ្ឌនេះផង​ដែរ ស្វាមីរបស់អ្នកនាង បានចែកលុយជូន ក្មេងៗ ផងដែរ៕