ពិតជាអធិកអធមណាស់ ! ថ្ងៃឡើងភូមិគ្រឹៈថ្មី របស់ម្ចាស់ប្រេន DW Gluta Cambodia ឃើញថាមានវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ហ៊ុន សុីណាត ចូលរួមផងដែរ...
ស៊ីហៀង
-

ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីថ្ងៃទី 9 ខែកញ្ញា ឆ្នាំ២០២០ នេះ កន្លងទៅនេះឃើញថាលោក ស៊ុម ឆាយ និងអ្នកនាង ស្រី ដា ដែលជាម្ចាស់ប្រេនផលិតផលមួយដែលមានឈ្មោះថា DW Gluta Cambodia បានប្រារព្ធធ្វើកម្មពិធីឡើងភូមិគ្រឹៈថ្មីរបស់ខ្លួននិងថែមទាំងបានអញ្ជើញភ្ញៀវទៅចូលរួមជាច្រើនកុះនិងពោពេញទៅដោយភាពសប្បាយរីករាយយ៉ាងខ្លាំង។

យ៉ាងណាមិញនៅក្នុងកម្មពិធីឡើងភូមិគ្រឹៈថ្មី ដ៏សែនអធិកអធ័មមួយនេះឃើញថាមានវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ហ៊ុន សុីណាត ដែលលោកជំទាវគឺជាប្អូនស្រីបង្កើតរបស់សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

ទន្ទឹមនិងនេះដែរក្រោយពីបានចូលរួមនៅក្នុងកម្មពិធីឡើងភូមិគ្រឹៈថ្មីដ៏ធំស្កឹមស្កៃមួយនេះរួចឃើញថាលោក ជំទាវ ហ៊ុន សុីណាត ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹកដោយបានអមមកជាមួយនិងសារដ៏មានន័យបែបនេះថា ៖« ​សិរីសួស្ដីពិធីឡើងភូមិគ្រឹ:ថ្មីរបស់កូន ស៊ុម ឆាយ និងកូនស្រី ដា ម៉ែជូនពរដល់កូនក្នុងការឡើងភូមិគ្រឹៈថ្មីនេះសូមកូនជួបតែសេចក្ដីសុខសេចក្ដីចម្រើនជារៀងរហូត 9.9.2020។» ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖