ពេលនេះ កំពុងផ្ទុះការសង្ស័យថា នារីនៅក្នុងរូបថតនេះ គឺជានារីដែលបានបន្សល់ទុក បាច់ផ្កា និង ស្បែកជើង មុនពេល បញ្ចប់ជីវិតក្រោមស្ពានជ្រោយចង្វារ
ស៊ីហៀង
-

ភ្នំពេញ ៖ នៅកាលពីវេលាម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បានមានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅលើស្ពានជ្រោយចង្វារ ដោយសារតែមានគេប្រទះឃើញនារីម្នាក់មានរូបសម្រស់ស្រស់ស្អាតណាស់បានគិតខ្លីមកលោតទឹក ស ម្លា ប់ ខ្លួនដោយបានបន្សល់ទុកតែផ្កា១បាច់ និងស្បែកជើង១គូជាការចងចាំដល់គ្រួសារតែប៉ុណ្ណោះ ។

យ៉ាងណាមិញពេលនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកកំពុងតែមានការស៊ែរព្រោងព្រាតអំពីរូបថតប៉ុន្មានសន្លឹករបស់នារីម្នាក់ម្នាក់ដែលគេឃើញថានាងបានពាក់ស្បែកជើងនិងកាន់បាច់ផ្កា ដូចគ្នាទៅនឹងស្បែកជើងនិងបាច់ផ្កាដែលបន្យល់ទុកនៅលើស្ពានជ្រោយ​ចង្វារបេះដាក់ ហើយនារីនៅក្នុងរូបថតនេះកំពុងតែមានការសង្ស័យថាជាជនរងគ្រោះដែលបានលោតទឹកនៅកាលពីយប់មិញ ។

ជាមួយគ្នានេះដែរជុំវិករណីមួយនេះនារីដែលបង្ហោះរូបមានភិនភាគដូចភ័ស្តុតាងលើស្ពានជ្រោយចង្វានោះ អះអាងនាងជាមិត្តភក្ដិនារីក្នុងរូប ហើយកំពុងបន់ស្រន់សូមកុំឱ្យនារីដែលលោតទឹក ស ម្លា ប់ ខ្លួននោះគឺជាមិត្តភក្ដិរបស់នាងឱ្យសោះ ។

សូមជម្រាបផងដែរថាចំពោះការ ស្លា ប់ របស់នារីខាងលើនេះនៅមិនទាន់មានអ្នកណាម្នាក់ដឹងទេថា តើដោយសារតែមូលហេតុអ្វី ទើបបានជាធ្វើឲ្យនារីម្នាក់នេះ​ឈឺចាប់ខ្លាំងនិងគិតខ្លីរហូតមកបញ្ជប់ជីវិតរបស់ខ្លួនបែបនេះ ហើយថែមទាំងបានបន្សល់ទុកនូវផ្កាមួយបាច់និងស្បែកជើងមួយគូ ប្រហែលនាងមានបំណងចង់ឲ្យអ្នកណាម្នាក់ដឹងថានាងទ្រាំនិងភាពឈឺចាប់លែងបានហើយទើបនាងធ្វើបែបនេះ ៕