ទឹម រដ្ឋា ជួបជុំមិត្តភក្តិទៅវត្ត ធ្វើបុណ្យ រួមគ្នា ក្នុងឈុតសំលៀកបំពាក់បែបប្រពៃណី ពិតជាស្រស់ស្អាតខ្លាំងណាស់
ស៊ីហៀង
-

តារាសម្តែងដ៏មានប្រជាប្រិយភាព ដែលមហាជនគ្រប់មជ្ឈដ្ឋាន សរសើរមិនដាច់ពីមាត់ថា ស្រស់សោភា និងជានារីម្នាក់ដែលគួរឲ្យស្រលាញ់នោះ នៅថ្ងៃបិណ្ឌទី៩ កញ្ញា ទឹម រដ្ឋា និងមិត្តភក្តិ ព្រមទាំងប្អូនស្រី បាននាំគ្នាទៅធ្វើបុណ្យ សាងកុសល ដោយមានចង្ហាន់ ផ្កាឈូក យកទៅប្រគេនព្រះសង្ឃ ដែលលោកគង់ចាំព្រះវស្សា ដោយទឹកចិត្តជ្រះថ្លា ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ កញ្ញា ទឹម រដ្ឋា បានលើកឡើងថា "បិណ្ឌទី៩មកវត្ថ ជ្រោយអំពិល នៅខាងកៀនស្វាយ មកលើកនេះលក្ខណៈជួបជុំមិត្តភក្រ័ម្ដង ហើយកុសលផលបុណ្យទាំងប៉ុន្មានកូនសូមឧទិ្ទសកុសលជូនដល់ អ្នកម្ដាយ ផាន់ អៀង នឹងជាតិមិត្តទាំងប្រាំពីរសណ្ដាន នឹងសូមជូនបុណ្យទាំងអស់ផង  អូរ.... មួយទៀតថ្ងៃមុនខួបពួកមាកមិនបានចូលរួម ចឹងក៏មកកាត់នំនៅវត្ថតែម្ដង សូមកុំប្រកាន់ណា សូមអធ្យាស្រ័យផង  នឹងសូមអរគុណដល់បងប្រុសសំលាញ់ចិត្ត Vesna Khmer-design ដែរបានច្នៃម៉ូតសំលៀកបំពាក់អោយនាងខ្ញុំទាំងពីរនាក់យ៉ាងស្រស់ស្អាត អរគុណបង  ហើយសូមជូនបុណ្យផងបង "។