គាត់ស្លា ប់ ពិតមែន ! រកឃើញ សា ក ស ព របស់នារីរងគ្រោះដែលជាម្ចាស់បាច់ផ្កានិងស្បែកជើងកែងមួយគូ នៅលើស្ពានជ្រោយចង្វារហើយ (មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបរួចខ្លះៗមកហើយថានៅកាលពីវេលាម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២ ម្សិលមិញនេះបានមានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយដោយសារតែមាននារីម្នាក់បានបន្សល់ទុកផ្កាមួយបាច់ និងស្បែកជើងកែងមួយគូ មុនពេលនាងបានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួនដោយការលោតទឹកពីលើស្ពានជ្រោយចង្វារ ។

យ៉ាងណាមិញនេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា « ​Šrêy Hēańg » បានធ្វើការបង្ហោះរូបភាពនិងអមមកជាមួយនិងសារដែលមានន័យដូច្នេះផងដែរថា ៖ ករណីមាន ស ព អណ្តែតទឹកនៅមុខវាំង មិនទាន់រកឃើញសាច់ញាតិទេ ស ព នារីពាក់អាវពណ៍ខ្លាញ់ក្តាម ខោពណ៍ខ្មៅ ជួយស៊ែរឲ្យសាច់ញាតិគាត់ដឹងផង ។ 

សូមជម្រាបផងដែរថាករណី លោតទឹក បញ្ចប់ជីវិតរបស់នារីខាងលើនេះបានកំពុងតែធ្វើឲ្យមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកបានកំពុងតែធ្វើការតាមដានយ៉ាងខ្លាំងព្រោះចង់ដឹងមូលហេតុអីបាននាងសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួនបែបនេះ ៕