នឹកពុកណាស់ ! MV ថ្មី ពីកំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត បទ "គុណពុកម៉ែ" កំពុងអង្រួនចិត្ត កូនៗឲ្យស្ទើរតែហូរទឹកតាម ព្រោះតែក្តីនឹករំឭកពុក...មានវិដេអូ
ស៊ីហៀង
-

ភ្នំពេញ៖ តារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស លោកខេមរៈ សិរីមន្ត ដែលពុកម៉ែបងប្អូនយ៉ាងច្រើនកុះករ បានស្គាល់ និងគោរពស្រលាញ់លើរូបលោក ព្រោះតែទឹកដមសំលេង ដ៏ពិរោះរណ្តំ ធ្វើឲ្យមហាជន លោកពិតជាស្រលាញ់ និងគាំទ្រខ្លាំង។ ដោយឡែកនៅក្នុងរដូវបិណ្ឌភ្ជុំបិណ្ឌនេះ ផលិតកម្មរស្មីហង្សមាស បានបញ្ចេញ MV ថ្មី ដែលធ្វើបកស្រាយដោយលោក ខេមរៈ សិរីមន្តផ្ទាល់ ក្រោមចំណងជើងថា “គុណពុកម៉ែ”។

បទចម្រៀងមួយបទនេះ បានបង្កប់ទៅដោយ អត្ថន័យ អប់រំយ៉ាងជ្រាលជ្រៅ ចំពោះគុណលោក ពុក អ្នកម្តាយ ដែលរូបលោក បានចំណាយពេលវេលា ដ៏មានតំលៃរបស់លោក មកមើលថែ ចិញ្ចឹមបីបាច់ ស្រលាញ់ថ្នាក់ថ្នម ចំពោះកូនៗ តាំងពីមិនទាន់ចាប់កំណើត របស់កូនៗ មានទ្រនំរឹងមាំ ក៏រូបលោកនៅតែព្រួយបារម្ភ ចំពោះកូនៗគ្រប់គ្នា មិនដែលភ្លេច។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ ផលិតកម្មរស្មីហង្សមាស បានបញ្ចេញ MV ថ្មីដែលធ្វើការបកស្រាយដោយលោក ខេមរៈ សិរីមន្ត ដោយផ្ទាល់ ។ ឪពុកម្តាយ ចំណាយពេលវេលា និង ប្រាក់កាសជាមួយ កូនៗ ពីតូចដល់ធំ ជាការវិនិយោគដោយមិនរំពឹងការចំណេញមកវិញ គុណនេះមហាសែនធំ ដូចនេះយើងជាកូនៗ ប្រញាប់ធ្វើបុណ្យជាមួយព្រះរស់ ទាន់ខែនៅភ្លឺ!”។

មានវិដេអូ៖