តន់ ចន្ទស៊ីម៉ា រំភើបចិត្តខ្លាំង ពេលបាននិពន្ធបទចម្រៀងជូន Idol របស់ខ្លួន គឺលោកព្រាប សុវត្ថិ ជាលើកដំបូង...មានវិដេអូ
ស៊ីហៀង
-

ភ្នំពេញ៖ កំពូលតារាចម្រៀងដ៏ល្បីឈ្មោះ ប្រចាំប្រទេស លោកព្រាប សុវត្ថិ បានផ្លាស់ប្តូរផលិតកម្មហើយ ដោយបច្ចុប្បន្នលោកបានចុះកុងត្រាជាមួយផលិតកម្មថ្មី គឺផលិតកម្ម Galaxy Navatra ដែលធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗរបស់លោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ នៅក្នុងផលិតកម្ម Galaxy Navatra បានចេញបទចម្រៀងជូនតារាចម្រៀងប្រុសរបស់លោក កាលមួយបទហើយ កាលពីប៉ុន្មានថ្ងៃមុន ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ពេលបានស្តាប់បទចម្រៀងរបស់លោកធ្វើការបកស្រាយ។

ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះ ផលិតកម្ម Galaxy Navatra ទើបតែបញ្ចេញបទចម្រៀងថ្មីមួយបទទៀត ដែលជាបទចម្រៀងទី២របស់លោក នៅក្នុងផលិតកម្មGalaxy Navatra ដែលមានចំណងជើងថា "ភូមិខ្ញុំ Update" ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ក៏ដូចជាអ្នកគាំទ្ររបស់លោកផ្ទាល់ ព្រោះតែក្នុងបទចម្រៀងមួយនេះ ស្តាប់ទៅ ទាំងសាច់ភ្លេង និងទំនុកច្រៀង គឺពិរោះខ្លាំងណាស់ ។

ជាក់ស្តែង នៅក្នុងបទចម្រៀងថ្មីរបស់លោក ព្រាប សុវត្ថិមួយនេះ ត្រូវបានគេដឹងថា ជាស្នាដៃតែងនិពន្ធ Melody និងទំនុងច្រៀងដោយ កញ្ញា តន់ ច័ន្ទសីម៉ា​ ផ្ទាល់។​ ទន្ទឹមនឹងនេះ កញ្ញា តន់​ ច័ន្ទសីម៉ា បានបង្ហោះសារយ៉ាងរំភើបថា "អរគុណពុកម៉ែបងប្អូន នេះជាក្ដីស្រមៃបស់ខ្ញុំដំបូងបំផុត ដែលខ្ញុំបានបំពេញបំណងរបស់ខ្ញុំនិពន្ធបទចម្រៀងជូនអាយដលរបស់ខ្ញុំ ដែលគាត់ជានិមិត្តរូបរបស់ខ្ញុំ"។

មានវិដេអូ ៖