ក្នុងថ្ងៃខួបកំណើតឆ្នាំនេះ អ្នកនាង ឱក សុគន្ធកញ្ញា បង្ហោះសាររៀបរាប់ពីគុណអ្នកម្តាយ អានហើយពិតជាគួរឲ្យសរសើរណាស់...
ស៊ីហៀង
-

ភ្នំពេញ៖ បន្ទាប់ពីបានចាប់ដៃសាងគ្រួសារ ព្រមទាំងមានកូនប្រុសម្នាក់ដ៏គួរឲ្យក្នាញ់មក ធ្វើឲ្យជីវិតរបស់កំពូលតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា កាន់តែមានក្ដីសុខ និងសុភមង្គលទ្វេរដង ។ អ្នកនាង ឱក សុគន្ធកញ្ញា បានក្លាយទៅជាមនុស្សជាទីស្រលាញ់របស់មហាជនទូទាំងប្រទេស ព្រោះតែទឹកដមសំលេងរបស់អ្នកនាង បានធ្វើឲ្យមហាជន ពិតជាការស្ងប់ស្ងែង និងទឹកដមសំលេងរបស់អ្នកនាងខ្លាំងណាស់។

ដោយឡែកនៅថ្ងៃនេះ ដែលជាថ្ងៃពិសេសរស់អ្នកនាង គម្រប់វ័យ៣៣ឆ្នាំ​ហើយ អ្នកនាងក៏បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកអមជាមួយនឹង រូបភាពកាលពីក្មេង និងរូបអ្នកម្តាយរបស់អ្នកនាងថែមទៀតផង។ នៅក្នុងសាររបស់អ្នកនាងបានរៀបរាប់ថា "ថ្ងៃនេះ កាលពីជាង៣០មុន មនុស្សស្រីម្នាក់នេះ កំពុងតែទ្រាំនូវការឈឺចាប់ អារម្មណ៍ភ័យខ្លាចត្រូវបង្កើតកូនដំបូងម្នាក់ បន្ទាប់មកត្រូវមានទំនួលខុសត្រូវ បីបាច់ថែរក្សា ស្រឡាញ់ ថ្នាក់ថ្នម ការពារគ្រប់កាលៈទេសៈ បារម្ភខ្លាចកូនមិនល្អ រឹងមាំមិនគ្រប់គ្រាន់ នៅក្បែរ កំដរកូនគ្រប់ពេល ហើយធ្វើជាអ្នកគាំទ្រតែម្នាក់បើទោះជាពេលនោះគ្មានអ្នកណា ក៏មិនបង់ចោលដែរ មនុស្សស្រីម្នាក់នេះជាម្ដាយ ដែលបានបង្កើតក្មេងស្រីម្នាក់ជា ឱក សុគន្ឋកញ្ញា ម្នាក់នេះ អរគុណអ្នកម្តាយដែលតែងតែផ្តល់នូវអ្វីៗគ្រប់យ៉ាងដល់កូន អរគុណអ្នកម្ដាយតែងតែធ្វើអ្វីៗទាំងអស់ដើម្បីតែកូន ជីវិតនេះអ្នកលំបាកពេកហើយ សង្ឃឹមថាយើងនិងបានជួបជុំគ្នាវិញឆាប់ៗ "។

អ្នកនាង បានបន្តទៀតថា "ថ្ងៃនេះ​ជា​ថ្ងៃ​បិណ្ឌ​ទី​១២ ហើយ​ក៏ត្រូវ​ជាថ្ងៃចន្ទ ទី14 ជាថ្ងៃខួបចម្រើនអាយុមួយឆ្នាំទៀតហើយរបស់នាងខ្ញុំ... អរគុណលោកប្តីដែលបាននិមន្តព្រះសង្ឃរាប់បាត ប្រគេទទ័យទាននៅលើកោះសង្សារ..."។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនបានចូលរួមជូនពរដល់អ្នកនាង ឲ្យជួបតែរឿងល្អនៅក្នុងជីវិត និងមានសុភមង្គលឲ្យច្រើន អ្វីដែលសំខាន់នោះ គឺឆាប់មានប្អូនម្នាក់ឲ្យអូនឆ លីផង៕