ខួបកំណើតឆ្នាំនេះ ម៉ាក់ ឆ​ លី បង្អូតរាងយ៉ាងស៊ិចស៊ី នៅកោះសង្សា
ស៊ីហៀង
-

ព្រះសីហនុ៖ នៅថ្ងៃទី១៤​ ខែកញ្ញា ឆ្នាំ២០២០​ គឺជាថ្ងៃខួបកំណើតរបស់កំពូលតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា ដែលបានរៀបចំនៅកោះសង្សា ដោយមានមិត្តភក្តិរួមអាជីព ជាច្រើន ព្រមទាំងអ្នកគាំទ្រ របស់អ្នកនាង បានចូលរួមជូនពរ យ៉ាងកុះករ លើបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសគឺសាច់ញាតិ បងប្អូនរបស់អ្នកនាងតែម្តង។

នៅក្នុងថ្ងៃដ៏ពិសេស ឱក សុគន្ធកញ្ញា ពិតជាចិត្តជ្រះថ្លាក្រៃលែង ដោយអ្នកនាងនិងស្វាមី បាននិមន្តព្រះសង្ឃ មករាប់បាត ប្រគេនទេយ្យទាន ក្រមដោយស្នាមញញឹម យ៉ាងមានក្តីសុខ ។ អ្វីដែលកាន់តែពិសេសទៅទៀតនោះ ឱក សុគន្ធកញ្ញា បានធ្វើបុណ្យជាមួយស្វាមី នៅក្នុងដ៏ពិសេសមួយនេះ រឹតតែបង្កើតឲ្យជីវិតរឹតតែមានន័យ និងមានសុភមង្គល។

បើងាកមកមើលពីការតុបតែងខ្លួនរបស់អ្នកនាង ឱក សុគន្ធកញ្ញា វិញ ពិតជាមានភាពទាក់ទាញខ្លាំងណាស់ ។ អ្នកនាង បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅលើបណ្តាញសង្គមហ្វេសប៊ុក បង្អួតរាង និងសាច់ដ៏សខ្ចី អង្គុយសំដិលខ្លួនកណ្តាលថ្ងៃយ៉ាងជឿជាក់ ជាមួយនិងឈុតដ៏ស៊ិចស៊ីតិចៗ កាន់តែមានភាពទាក់ទាញថែមមួយកម្រិតទៀត។

គ្រប់រូបភាពទាំងអស់ដែលអ្នកនាងបានធ្វើការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង ពិតជាធ្វើឲ្យអ្នកគាំទ្រលួចសរសើរមិនដាច់ពីមាត់ ថាស្រ់សស្អាត ទោះបីជាអ្នកនាងមានកូនមួយហើយក៏ដោយ តែទាំងសាច់ និងរូបរាងរបស់អ្នកនាង នៅតែស្រស់ស្អាតដដែល៕