សុខ សុម៉ាវត្តី ថា ត្រូវការមិត្តដែលមានគុណភាពមិនមែនបរិមាណទេ
ស៊ីហៀង
-

រហូតមកដល់ពេលនេះ ពិធីការិនីដ៏ស្រស់ស្អាត និងជាតារាសម្តែងផងនោះ កំពុងតែធ្វើឲ្យហ្វេនៗ ជាច្រើនចាប់អារម្មណ៍លើរូបសម្រស់ និងការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន​ដែលអ្នកនាង បានបង្ហោះ មានសារខ្លះក៏បង្ហោះភាពផ្អែមល្អែម ហើយសារខ្លះទៀតក៏បង្ហោះពីបញ្ហានៅក្នុងសង្គម ដែលអ្នកនាង បានជួបផ្ទាល់ខ្លួន ដើម្បីជាការចែករំលែក ឲ្យបងប្អូនទាំងអស់ បានជ្រាប និងសិក្សាស្វែងយល់។

ដោយឡែកបើកមកមើលពីស្ថានភាពនាពេលបច្ចុប្បន្ននេះវិញ គឺអ្នកនាង សុខ សុម៉ាវត្តី បានជួបមនុស្សម្នាក់ ដែលល្អហើយ នោះគឺជាកីឡាករដ៏ល្បីឈ្មោះម្នាក់ វ៉ាហេទ ដែលគ្រប់គ្នាបានស្គាល់លោកយ៉ាងច្បាស់ ថាជាកីឡាករម្នាក់ដ៏ឆ្នើម។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺកាលពីថ្ងៃម្សិលមិញនេះ អ្នកនាង សុខ សុម៉ាវត្តី បានបង្ហោះរូបភាព​ អមជាមួយនឹង សារយ៉ាងមានសារៈសំខាន់ លើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាងថា ៖

"មានន័យណាស់ 10 ឆ្នាំមានប៉ុន្មានដងទៀត កុំចំណាយពេលអត់ប្រយោជន៍ជាមួយមនុស្សខុស មិត្តខ្លះគ្រាន់តែដើរកាត់ជីវិតយើង តែមិត្តល្អខ្លះគឺជាមិត្តកាន់ដៃគ្នារហូតដល់វ័យមួយដែលយើងយល់ថា ខ្ញុំត្រូវការមិត្តដែលមានគុណភាពមិនមែនបរិមាណទេ"។