ពិរោះណាស់ ! MV ថ្មី ពីកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ក្រោមចំណងជើងថា "អូនជាឆ្មា បងជាកណ្តុរ" ស្តាប់ហើយពិតជាប្លែកអារម្មណ៍ខ្លាំងណាស់...មានវិដេអូ
ស៊ីហៀង
-

ភ្នំពេញ៖ ជឿជាក់ថា បងប្អូនជាច្រើនប្រាកដជាបានជ្រាបពីវត្តមានរបស់កំពូលតារាចម្រៀង លោកព្រាប សុវត្ថិ បានឈានជើងចូលផលិតកម្ម Galaxy Navatra ដោយតារាចម្រៀងលោក ព្រាប សុវត្ថិ បានចុះកុងត្រា ជាមួយផលិតកម្ម Galaxy Navatra ដោយក្រុមហ៊ុនបានរៀបចំពិធីស្វាគមន៍ដល់រូបលោក យ៉ាងអធិកអធមបំផុត មិនធ្លាប់មានពីមុនមក និងធ្វើឲ្យមហាជនពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

បន្ទាប់ពីកំពូលតារាចម្រៀងលោកព្រាប សុវត្ថិ បានចូលរួមជាមួយគ្រួសារ ផលិតកម្ម Galaxy Navatra មក​ ផលិតកម្ម Galaxy Navatra បានបញ្ចេញបទរបស់លោកជាបន្តបន្ទាប់ ដើម្បីបម្រើអារម្មណ៍របស់ទស្សនិកជន ក៏ដូចជា ហ្វេនៗរបស់លោក បានស្តាប់កំសាន្ត នៅក្នុងឪកាស ភ្ជុំបិណ្ឌនេះ ។

ដោយឡែកនៅមុននេះបន្តិច ផលិតកម្ម Galaxy Navatra បានបញ្ចេញបទថ្មីរបស់លោកមួយបទទៀតហើយ គឺបទ "អូនជាឆ្មា បងជាកណ្តុរ " ។ នៅក្នុងបទចម្រៀង មួយនេះ ត្រឹមតែរយៈពេលបីម៉ោងប៉ុណ្ណោះ មានអ្នកចូលទស្សនា រហូតដល់ទៅជា១សែននាក់ទៅហើយ។

ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើន បានចូលខមិន "ទឹក​ដៃ​និពន្ធ​បទ​ចម្រៀង​មិន​ធម្មតា​ សូមសរសេីរ​ ព្រាប​ សុវត្ថិ​ខ្ញុំ​ស្រឡាញ់​គាត់​តាំង​តែ​ពី​ដេីម​មក"។

មានវិដេអូ៖