ក្រុមអ្នកក្លាហាន បើឆាកប្រយុទ្ធគ្នា ផ្អើលអស់បងប្អូននៅរមណីយដ្ឋានទឹកឆា តែពេលនេះចប់ហើយ ដោយសារស្នាដៃរបស់បងៗសមត្ថកិច្ច...មានវិដេអូ
ស៊ីហៀង
- 821

កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Dim Daro​ បានបង្ហោះវិដេអូ ពីសកម្មភាពរបស់ក្រុមក្មេងស្ទាវ កំពុងតែដេញវា យគ្នា យ៉ាងអាណាធិបតេយ្យ ជាហេតុធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហាញអារម្មណ៍មិនពេញចិត្ត ចំពោះក្រុមក្មេងស្ទាវទាំងអស់នោះ ។ ម្ចាស់គណនីហ្វេសប៊ុកខាងលើក៏បានបង្ហោះសារថា "ទំពាំងរបស់ប្រទេសខ្ងុំ សុទ្ធតែជាអ្នកគុណនិយមមានដា វគ្រប់ៗដៃ ដេញកា ប់គ្នាដូចរឿងហុងកុង នៅទឹកឆា ខេត្តកំពង់ចាមកាលពីថ្ងៃ១៣ ខែ កញ្ញា ២០២០ ជួយស៊ែអោយថ្នាក់លើឃើញផង"។

ដោយឡែក កាលពីថ្ងៃទី១៤​ ខែកញ្ញា ឆ្នាំ២០២០ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានស្រាវជ្រាវរកឃើញ យុវជនទាំងអស់នោះភ្លាមផងដែរ។ បើយោងតាមប្រភពពី ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ៖​ ក្រុមការងារព័ត៍មាន​រហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ សូមជម្រាប​ជូនដល់សាធារណជន​ ដែលនិយមប្រាស់ប្រេីនូវបណ្ដាញទំនាក់ទំនងសង្គម​ មេត្តា​ជ្រាប​ថា:​ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៤ និង២០នាទី នៅចំណុចព្រៃម៉ៃសាក់ តំបន់រមណីយដ្ឋានទឹកឆា ស្ថិតក្នុងភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានករណី ហិង្ សាដោយចេតនា ដែលបង្ករ​សកម្មភាព​ឡើងដោយក្មេងទំនេីងមួយក្រុមរួមមាន :

1. ឈ្មោះ សឹង សាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ (ជនដៃដល់) អ្នកកាន់ ដា វ

2. ឈ្មោះ សារុំ ពិសិដ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ

3. ឈ្មោះ រិទ្ធ ញ៉ ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ

(អ្នកទាំងបីនាក់ មានទីលំនៅភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម) ។

4. ឈ្មោះ ហ៊ីម ស្រ៊ីន ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទំលំនៅភូមិតាអុក ឃុំ

បឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

5. ឈ្មោះ ម៉ៅ ស៊ីថា ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ

6.ឈ្មោះ ដឿន ខ្និល ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ (អ្នកកាន់ ដា វ)

(ទាំងពីរនាក់ មានទីលំនៅភូមិទួលខ្វាវ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មធ្យោបាយ ម៉ូតូចំនួន០៣គ្រឿង ម៉ាកហុងដាសេ១២៥ ចំនួន០១គ្រឿង, ម៉ាកវីនន័រ ចំនួន០១គ្រឿង និងម៉ាកអ៊ិចស៊ិនធ័រ ចំនួន០១គ្រឿង) បានធ្វើសកម្មភាពព្រួតគ្នាជិះម៉ូតូ ដេញ កា ប់ទៅលើក្មេងស្ទាវមួយក្រុមទៀតរួមមាន :

1. ឈ្មោះ សៀ កែវឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ (រងរបួស ដោយសារដួលម៉ូតូ)

2. ឈ្មោះ ណុល ប្រុសពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ

3. ឈ្មោះ ហេង តុងផេង ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ

4. ឈ្មោះ អន សំណាង ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ

5. ឈ្មោះ ស៊ុន ម៉ារ៉ាឌី ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ

6. ឈ្មោះ ណា រ៉ាវី ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ

អ្នកទាំង០៦នាក់ មានទីលំនៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

7. ឈ្មោះ ហាក់ ម៉េងឡុង ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ (មានទីលំនៅភូមិក្រូច

ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម)

8. ឈ្មោះ ទិន សុផានិត ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអូតាថុក

ឃុំថ្មពូន ស្រុកព្រៃឈរ (រងរបួស)

9. ឈ្មោះ នូ រ៉េន ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម (រងរបួសក្បាល) ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។

មូលហេតុដែលនាំអោយកើតអំពើ ហិ ង្ សានេះ គឺបណ្ដាលមកពីជិះម៉ូតូប្រជែងឌឺដងដាក់គ្នា ខណះពេលជនរងគ្រោះ នាំគ្នាចេញពីលេងកំសាន្តចំណុចក្បាលទឹក តំបន់រមណីយដ្ឋានទឹកឆា ។

ក្រោយហេតុការណ៍កើតឡើងភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រូច ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុក ព្រមទាំងកម្លាំងប្រចាំការគោលដៅ ចុះដល់កន្លែងកើតហេតុ ធ្វើការបង្ក្រាបចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់ ចំណែក០២នាក់ទៀត បានរត់គេចខ្លួន ព្រមទាំងបានដកហូតនូវវត្ថុតាងរួមមានដាវចំនួន០១ និងម៉ូតូជាមធ្យោបាយជិៈធ្វើសកម្មភាពចំនួន ០២គ្រឿង ។

ខណៈនេះជនសង្ស័យចំនួន០៤នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចយើងខ្ញុំ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ចំណែកជនសង្ស័យពីរនាក់ផ្សេងទៀតសមត្ថកិច្ចយើងកំពុងតែស្វែងរក​ យកមកអនុវត្តតាមនីតិវិធីច្បាប់​។

សូមបញ្ជាក់​ផងដែលថា​ លោកឧត្តមសេនីយ៍ស្នងការ​តែងតែ​ យកចិត្តទុកដាក់​ និងដាក់បទបញ្ជាក់យ៉ាងមុឹងម៉ាត់បំផុត​ដល់គ្រប់កងកម្លាំង​នៅតាមបណ្ដាអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង១០​ ចំពោះ​វិធានការ​បង្កាប់​រាល់សកម្មភាពក្មេងទំនេីង​ ក៏ដូចជាបទល្មេីសផ្សេងៗដែលកេីតមានឡេីង​ ព្រមទាំងធ្វេីការបង្កាប់បានជា​ច្រើន​ករណី​មកហេីយ​ នាពេលកន្លងមកនេះ​ ។

ក្រុមការងារព័ត៍មាន​រហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ សូមអរគុណ​ចំពោះ​ការសហការ​ ពីប្រជាពលរដ្ឋ​ដែលតែងតែបានផ្ដល់ពត៍មាន​ មកកាន់សមត្ថកិច្ចយេីងខ្ញុំ​ ៕សូមអរគុណ

មានវិដេអូ៖