Love Riya នៅតែមិនអស់ចិត្ត និយាយពីអតិតប្តីរបស់នាងថា ឃើញលុយប្រពន្ធច្រើនពេក ឲ្យ​ប្រពន្ធទិញធុងទឹកកក យកមកដាក់លុយដើម្បីឲ្យខ្លួនស្រួល...(មានវិដេអូ)
ស៊ីហៀង
-

ហ្វេសប៊ុក ៖ ជឿថាប្រិយមិត្តច្បាស់ជាបានស្គាល់ជាមិនខានបើនិយាយពីឈ្មោះ Love Riya ដែលនាងគឺជាអ្នកលក់អនឡាញម្នាក់ដែលទទួលបានភាពជោគជ័យខ្លាំងនៅក្នុងមុខជំនួញរបស់នាង Love Riya មិនត្រឹមតែមានភាពល្បីល្បាញនៅក្នុងការរកសុីទេនាងថែមទាំងមានឈ្មោះបោះសំឡេងនៅក្នុងសង្គមតាមរយៈការជួយទៅដល់ជនក្រីក្រ និងធ្វើសប្បុរសផ្សេងៗនាពេលកន្លងមក ផងដែរ ។

យ៉ាងណាមិញក៏សូមរំលឹកផងដែរថានៅកាលពីប៉ុន្មានខែកន្លងទៅនេះបងប្អូនច្បាស់ជាបានជ្រាបរួចម្តងហើយមែនទេរឿង Love Riya និងអតិតប្តីរបស់នាង ក្រោយពេលលែងលះគ្នារួចឃើញថានាក់ទាំងពីរឈ្លោះគ្នាផ្អើលហ្វេសប៊ុក ក្នុងជម្លោះនោះដែរ Love Riya បានបកអាក្រា ត អតិតប្តីរបស់ខ្លួនថា ជាជនបោកប្រាស់និងបានលួចលុយរបស់នាងអស់រាប់មុឺនដុល្លារផងដែរ ពេលនោះនាងបានទៀមទាឲ្យអតិតប្តីរបស់នាងនិងក្រុមគ្រួសារ យកលុយទាំងអស់នោះមកឲ្យខ្លួនវិញ ព្រោះលុយនោះជាកម្លាំងញើសឈាមរបស់នាងដែលខំរកម្នាក់ឯងទាំងពោះធំ ហើយលុយដែលយកទៅនោះគឺមានចំនួងច្រើនរហូតទៅដល់រាប់មុឺដុល្លារឯណ្ណោះ មកដល់ពេលនេះនាងនៅតែស្តាយលុយដែលបាត់បង់ទៅនោះដដែល។

ដោយឡែកក្រោយរឿងនេះបានស្ងប់ស្ងាត់ទៅមួយរយៈធំហើយ ប៉ុន្តែថ្មីៗនេះ Love Riya នៅតែហួសចិត្តរឿងមួយដែលជារឿងរបស់នាងជាមួយនិងអតិតប្តីរបស់នាងដដែលហើយរឿងដែលធ្វើឲ្យនាងនិងមហាជនហួសចិត្តនោះគឺ ក្រោយពេលរៀបការជាមួយគ្នារួច ស្រាប់តែឃើញលុយប្រពន្ធច្រើនពេក ស្រាប់តែអតិតប្តីរបស់នាងមានគំនិតមួយថា មិនបាច់យកលុយទៅដាក់នៅក្នុងកុងធនាគារទេ គឺប្រាប់ឲ្យ Love Riya ទៅទិញធុងទឹកកកឲ្យច្រើនមកដើម្បីទុកដាក់លុយ នេះជារឿងមួយដែលធ្វើឲ្យនាងមានការហួសចិត្តយ៉ាងខ្លាំង ៕ តោះដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូនៅខាងក្រោមនេះ ៖